VOV WorldVOV World
វៀតណាមចុះឈ្មោះសំណុំឯកសារចំនួន២ជាបេតិក្ខភ័ណ្ឌឯកសារក្នុងកម្មវិធីអនុស្សារវរីយ៍ពិភពលោក
18/05/2016 10:19
(VOVworld) – នាព្រឹកថ្ងៃទី ១៨ ឧសភា នៅទីកុ្រង Hue ភាគកណ្ដាលវៀតណាម ខេត្ត Thua Thien Hue សហការ ជាមួយគណៈកម្មការកម្មវិធីអនុស្សារវរីយ៍ពិភពលោក តំបន់អាស៊ី-ប៉ា ស៊ីហ្វិក (MOWCAP) ចំណុះអង្គការអប់ រំវិទ្យសាស្ត្រនិងវប្បធម៌របស់ អ.ស.ប. (UNESCO) បាន ប្រព្រឹត្តទៅសន្និសីទពេញអង្គរលើកទី ៧។
វៀតណាមចុះឈ្មោះសំណុំឯកសារចំនួន២ជាបេតិក្ខភ័ណ្ឌឯកសារក្នុងកម្មវិធីអនុស្សារវរីយ៍ពិភពលោក
វៀតណាមចុះឈ្មោះសំណុំឯកសារចំនួន២ជាបេតិក្ខភ័ណ្ឌឯកសារក្នុងកម្មវិធីអនុស្សារវរីយ៍ពិភពលោក (Image: VOV) (VOVworld) – នាព្រឹកថ្ងៃទី ១៨ ឧសភា នៅទីកុ្រង Hue ភាគកណ្ដាលវៀតណាម ខេត្ត Thua Thien Hue សហការជាមួយគណៈកម្មការកម្មវិធីអនុស្សារវរីយ៍ពិភព លោកតំបន់អាស៊ី-ប៉ា ស៊ីហ្វិក  (MOWCAP) ចំណុះអង្គការអប់រំវិទ្យសាស្ត្រនិង វប្បធម៌របស់ អ.ស.ប. (UNESCO) បានប្រព្រឹត្តទៅសន្និសីទពេញអង្គរលើកទី ៧។ សន្និសីទលើកនេះនឹងពិនិត្យមើលសំណុំ ឯកសារចំនួន​ ១៦ របស់ប្រទេស ចំនួន ១០ ដែលចុះឈ្មោះទទួលស្គាល់ជាបេតិក្ខភ័ន្ធឯកសារ ក្នុងកម្មវិធីពោល ខាងលើនាឆ្នាំ ២០១៦។ វៀតណាមបានដាក់សំណុំឯកសារចំនួន ២ គឺ៖ «កំណាព្យលើសំណងស្ថាប្យកម្មនៅរាជធានីបុរាណ Hue» និង «បន្ទះឈើ ចម្លាក់អក្សរបុរាណ Phuc Giang» នៅខេត្ត Ha Tinh។ លោកស្រី Dang Thi Bich Lien អនុរដ្ឋមន្ត្រី ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម បាន ឲ្យដឹងថា៖​         «បណ្ដាសកម្មភាពសកម្មនៃគណៈកម្មាធិការបេតិក្ខភ័ន្ឌពិភពលោក បាននាំមកនូវលទ្ធ ផលដ៏ធំធេង ទទួលស្គាល់និងលើកដម្កើងបេតិក្ខភ័ន្ធ ឯកសាររបស់ប្រទេសនានាក្នុងតំបន់។ រួមជាមួយគ្នានោះ គឺជាផែនការ ជាក់ស្តែងដើម្បីការពារបេតិក្ខភ័ន្ធនេះរួមជាមួយការលើក កំពស់ចំណះ ដឹងរបស់សហគមន៍ កំរិតគ្រប់គ្រងបេតិក្ខភ័ន្ធ ហើយកសាងឡើងបណ្តាញ តភ្ជាប់រវាង UNESCO ជាមួយប្រទេសនានាក្នុងតំបន់តាមរយៈកិច្ចការពារ បេតិក្ខភ័ន្ធ៕»