VOV WorldVOV World
វៀតណាមចូលរួម Festival វប្បធម៌ពហុជាតិ Sakia នៅអេហ្ស៊ីប
24/02/2017 08:37
(VOVworld) – នាថ្ងៃទី ២៣ កុម្ភៈ នៅទីក្រុងកែរ អាហ្ស៊ីប មជ្ឈមណ្ឌលវប្បធម៌ El Sawy បានរៀបចំ Festival វប្បធម៌ ពហុជាតិ Sakia លើកទី ១៤។
វៀតណាមចូលរួម Festival វប្បធម៌ពហុជាតិ Sakia នៅអេហ្ស៊ីប
វៀតណាមចូលរួម Festival វប្បធម៌ពហុជាតិ Sakia នៅអេហ្ស៊ីប (VOV) (VOVworld) – នាថ្ងៃទី ២៣ កុម្ភៈ នៅទីក្រុងកែរ អាហ្ស៊ីប មជ្ឈមណ្ឌលវប្បធម៌ El Sawy បានរៀបចំ Festival វប្បធម៌ពហុជាតិ Sakia លើកទី ១៤។ ប្រទេសចំនួន  ៣០ លើពិភពលោកក្នុងនោះមានវៀតណាមបានចូលរួមព្រឹត្តិការណ៍នេះដើម្បី ឧទ្ទេសនាមអត្តសញ្ញាណវប្បធម៌របស់វៀតណាមដល់មិត្តភ័ក្តអន្តរជាតិ ក៏ដូចជា ជួបប្រាស្រ័យវប្បធម៌និងសាសនា ផងដែរ។ នេះគឺជាលើកទី ២ ដែលវៀតណាម ចូលរួម Festival Sakia ហើយបង្កើតការចាប់អារម្ភណ៍យ៉ាងខ្លាំងចំពោះមិត្តវ័យ  ក្មេងអេហ្ស៊ីប។ ទស្សនិកជនភាគច្រើនចូលចិត្តស្វែងរកអំពីអាវផាយ ចាប៉ីថ្មរ ដួនស្លឹកនិងស្គរស្ពាន់ Dong Son របស់វៀតណាម។ នៅបុណ្យលើកនេះ ភ្ញៀវនិង ទស្សនិកជនមានឱកាសទទួលទានមុខម្ហូបណែមសាច់មាន់និងផឹកកាហ្វេរបស់ វៀតណាមក៏ដូចជាស្វែងយល់បន្ថែមអំពីទឹកដីនិងមនុស្សវៀតណាមផងដែរ៕