VOV WorldVOV World
វៀតណាមចូលរួមកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន-ចិនលើកទី២០
23/04/2014 10:35
(VOVworld)-អនុរដ្ឋមន្រ្តីការបរទេសនិងជាប្រធានមន្រ្តី ជាន់ខ្ពស់អាស៊ានវៀតណាមលោក Pham Quang Vinh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួម បណ្តាកិច្ច ប្រជុំមន្រ្តីជាន់ខ្ពស់ (SOM)
វៀតណាមចូលរួមកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន-ចិនលើកទី២០
លោក Pham Quang Vinh ក្នុងបទឆ្លើយសម្ភាសជាមួយអ្នកសាព័ត៌មាននៅ ទីក្រុងបាងកក របស់ថៃ (រូបថតៈHà Linh/Bangkok​) (VOVworld)-អនុរដ្ឋមន្រ្តីការបរទេសនិងជាប្រធានមន្រ្តីជាន់ខ្ពស់អាស៊ានវៀតណាម លោក Pham Quang Vinh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួម បណ្តាកិច្ចប្រជុំ មន្រ្តីជាន់ខ្ពស់ (SOM)អាស៊ាន-ចិនលើកទី២០ ស្តីអំពីទំនាក់ទំនង ដៃគូរអាស៊ាន-ចិន និងអនុវត្តន៍សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)លើកទី៧និងពិគ្រោះយោបល់ជាផ្លូវការអំពីក្រមប្រតិបត្តិតំបន់នៅសមុទ្រ ខាងកើត ​(COC)ដែលប្រព្រឹត្តទៅនាថ្ងៃទី២១ដល់ថ្ងៃទី២៤មេសាឆ្នាំ២០១៤ នៅប្រ ទេសថៃ។ ក្នុងសន្និសីទនេះ គណៈប្រតិភូវៀតណាមបានម្ចាស់ការក្នុងការ ពិគ្រោះ យោបល់  និងសកម្មជម្រុញការសន្ទនាអាស៊ាន-ចិន ក៏ដូចជាមូលមតិជាឯកឆ័ន ជាមួយគោលជំហររួមរបស់អាស៊ាន។ ថ្លែងមតិក្នុងសន្និសីទ លោក Pham Quang Vinh បានអះអាងនូវសារៈសំខាន់របស់ការធានសន្តិសុខ ស្ថិរភាព សន្តិសុខ សុវត្ថិភាព នាវាចរណ៍នៅសមុទ្រខាងកើត គោរព្វច្បាប់អន្តរជាតិ និងអនុសញ្ញាអំពី ច្បាប់ សមុទ្រអ.ស.បឆ្នាំ១៩៨២ ព្រមទាំងសម្រេចCOCយ៉ាងឆាប់ៗ៕