VOV WorldVOV World
វៀតណាមចូលរួមមហាសន្និបាតក្រុមប្រឹក្សាអង្គការសវនកម្មកំពូលអាស៊ានលើកទី៣
06/11/2015 06:47
(VOVworld)-មហាសន្និបាតក្រុមប្រឹក្សាអង្គការ សវនកម្ម កំពូលអាស៊ីអាគ្នេយ៍ (ASEANSAI) លើកទី៣ បានបើកនាថ្ងៃទី៥វិច្ឆិកា
វៀតណាមចូលរួមមហាសន្និបាតក្រុមប្រឹក្សាអង្គការសវនកម្មកំពូលអាស៊ានលើកទី៣
គណៈប្រតិភូសវនកម្មវៀតណាមចូលរួមមហាសន្និបាត (VOVworld)-មហាសន្និបាតក្រុមប្រឹក្សាអង្គការ សវនកម្មកំពូលអាស៊ីអាគ្នេយ៍ (ASEANSAI) លើកទី៣ បានបើកនាថ្ងៃទី៥វិច្ឆិកា នៅរាជធានីភ្នំពេញរបស់ កម្ពុជា។ គណៈប្រតិភូ សវនកម្មវៀតណាមដឹកនាំដោយអគ្គសវនករ Nguyen Quang Thanh  បានអញ្ជើញចូលរួមសន្និបាត។ នៅទីនេះ​​តំណាងនានាបាន ពិភាគ្សានិងអនុម័តលើ​កម្មវិធីសកម្មភាពរបស់បណ្តាគណៈកម្មាធិការ ASEANSAI ដំណាក់កាល២០១៥-២០១៧។ ប្រការគួរឲ្យកត់សម្គាល់គឺ គណៈកម្មាធិការចែក រំលែកព័ត៌មាន នឹងផ្តោតសំខាន់ទៅលើការអនុវត្តគំរោង ការចំនួន៦ ស្តីអំពី ភាពជាដៃគូឯកជនសាធារណៈ​ ចំណាយធ្វើសកម្មភាព សវនកម្មលើសេវា សុខាភិបាល (ឆ្នាំ២០១៦) ដីធ្លីនិង ធនធានរ៉ែ កាត់បន្ថយ ភាពក្រីក្រនិងទុន ឧបត្ថម្ភពីបរទេសនិង សវនកម្មបណ្តឹងសាធារណ ផងដែរ។ ក្នុងនោះ សវនកម្ មជាតិវៀតណាមជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលា ដោយប្រធានបទ ដីធ្លីនិង ធនធានរ៉ែឆ្នាំ២០១៧ និងជាប្រធានគំរោងការ កាត់បន្ថយភាពក្រីក្រ និងទុនវិនិយោគពីបរទេសដែលគ្រោងនឹងចាប់អនុវត្តនាឆ្នាំ​២០១៧៕