វៀតណាមចូលរួមមហោស្រពផ្សាយសម្លេងនិងទូរទស្សន៍គុយបា២០១៣
10/09/2013 11:44
VOV-គណៈប្រតិភូវិទ្យុសម្លេងវៀតណាមបានចូលរួមពិធីបើកមហោស្រពផ្សាយសម្លេងនិងទូរទស្សន៍គុយបាឆ្នាំ២០១៣

VOV បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយវិទ្យាស្ថានផ្សាយសម្លេងនិងទូរទស្សន៍គុយបា។ (VOV) VOV-គណៈប្រតិភូវិទ្យុសម្លេងវៀតណាម (VOV) ដឹកនាំដោយអគ្គនាយក លោក Nguyen Dang Tien នាថ្ងៃទី៩កញ្ញាបានចូលរួមពិធីបើកមហោស្រពផ្សាយ សម្លេងនិងទូរទស្សន៍គុយបាឆ្នាំ២០១៣នៅរដ្ឋធានី Havana។ ជាមួយប្រធានបទ “ការជះឥទ្ធិពលរបស់វិទ្យុផ្សាយសម្លេងនិងទូរទស្សន៍រដ្ឋចំពោះសង្គម” មហោស្រព បានមានការចូលរួមរបស់សម្ព័ន្ធក្រុមហ៊ុនឃោសនាអន្តរជាតិនិងវិទ្យុផ្សាយសម្លេង ទូរទស្សន៍ចំនួន៤០របស់គុយបា។ ក្នុងក្របខ័ណ្ឌមហោស្រពផ្សាយសម្លេងនិងទូរទស្សន៍លើកនេះ VOV បាន ចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយវិទ្យាស្ថានផ្សាយ សម្លេងនិងទូរទស្សន៍គុយបា។ ថ្លែងមតិនៅពីធីចុះហត្ថលេខា អគ្គនាយក VOV លោក Nguyen Dang Tien បានជឿជាក់ថាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា នឹងជួយបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យផ្សាយ សម្លេង។ រីឯលោក Guillermo Pavon Pacheco អនុប្រធានវិទ្យាស្ថានផ្សាយសម្លេង ទូរទស្សន៍គុយបាបានចាត់ទុកថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាសកម្មភាពមានអត្ថន័យបង្កើតមូលដ្ឋានសំរាប់ភាគីទាំងពីរ បន្តនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ៕
Related





