VOV WorldVOV World
វៀតណាមចូលរួមមហោស្រពវប្បធម៌ប្រជាប្រិយនៅប្រទេសឆែក
15/05/2016 08:34
(VOVworld)- មហោស្រពវប្បធម៌ប្រជាប្រិយជនជាតិឆែកបានប្រព្រឹត្តទៅនាថ្ងៃទី ១៤ឧសភានៅទីក្រុង​Lovosic ប្រទេសឆែកដោយមានការចូលរួមរបស់ជនជាតិ ភាគតិចមកពីប្រទេសចំនួន៦ដែលក្នុងនោះមានវៀតណាមផង។
វៀតណាមចូលរួមមហោស្រពវប្បធម៌ប្រជាប្រិយនៅប្រទេសឆែក
វៀតណាមចូលរួមមហោស្រពវប្បធម៌ប្រជាប្រិយនៅប្រទេសឆែក (VOVworld)- មហោស្រពវប្បធម៌ប្រជាប្រិយជនជាតិឆែកបានប្រព្រឹត្តទៅនាថ្ងៃទី ១៤ឧសភានៅទីក្រុង​Lovosic ប្រទេសឆែកដោយមានការចូលរួមរបស់ជនជាតិ ភាគតិចមកពីប្រទេសចំនួន៦ដែលក្នុងនោះមានវៀតណាមផង។អ្នកស្រី Dinh Thu Trang សមាជិកក្លឹបសិល្បៈទីក្រុង Teplice បានឲ្យដឹងថា៖ “យើងខ្ញុំបានតំណាងឲ្យវៀតណាមមកទីនេះជួបប្រាស្រ័យជាមួយជនជាតិភាគ តិចមួយចំនួននៅទីក្រុង Lovosice។ ដោយសំនៀងច្រៀង របាំកំសាន្ត របស់ ទាំង ឪពុក ម្តាយនិងកូនចៅជំនាន់ទីពីរនិងទីបីនៅសាធារណរដ្ឋឆែកនោះ យើង ខ្ញុំចង់ នាំមកនូវអត្តសញ្ញាណជាតិរបស់ខ្លួនខិតមកជិតនឹងប្រជាជនឆែក រូមទាំង ផ្សព្វ ផ្សាយទៅដល់ប្រជាជនឆែកនូវវប្បធម៌របស់ប្រទេសវៀតណាមផង។​ខ្ញុំជឿជាក់ ថា ប្រជាជនឆែកនឹងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធីសម្តែងរបស់ យើងខ្ញុំ”។         នាឆ្នាំ២០១៣ រដ្ឋាភិបាលប្រទេសឆែកបានទទួលស្គាល់សហគមន៍ជនវៀត ណាមជាជនជាតិទី​១៤នៅប្រទេសនេះ។ មហោស្រពវប្បធម៌ជនជាតិភាគតិច នៅឆែកជាកត្តាសំខាន់សំដៅជួយសហ គមន៍ជនវៀតណាមធ្វើសមាហរណកម្ម កាន់តែស៊ីជម្រៅទៅនឹងប្រទេសសាមី៕