វៀតណាមចូលរួមមហោស្រពយុវជននិស្សិតពិភពលោក
02/12/2013 10:32
(VOVworld)-តំណាងនិស្សិតឆ្នើមចមនួន៨៥នាក់ ជាតំណាងឲ្យយុវជនវៀត ណាមនឹងចូលរួមមហោ ស្រពយុវជន និស្សិតពិភពលោកលើកទី១៨ (Festival ទី១៨)

(VOVworld)-តំណាងនិស្សិតឆ្នើមចមនួន៨៥នាក់ជាតំណាងឲ្យយុវជនវៀតណាម នឹងចូលរួមមហោស្រពយុវជន និស្សិតពិភពលោកលើកទី១៨ (Festival ទី១៨) ដែលបានរៀបចំឡើងនៅទីក្រុង Quito Ecuador ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី ១២ធ្នូ ឆ្នាំ២០១៣។ ក្រោមប្រធានបទ “យុវជនសាមគ្គីប្រឆំាងនឹងលទ្ធិចក្រពត្តិដើម្បីពិភព លោកសន្តិភាព១សាមគ្គីនិងវឌ្ឍន៌ភាព” Festival 18 នឹងប្រព្រឹត្ត ទៅសកម្មភាព ជាច្រើន ក្នុងនោះមានពិធីបើក ទិវាទ្វីបអាស៊ី ប៉ាស៊ៅហ្វិក ជាដើម។ រូបថតៈ youthandeldersja.wordpress.com គណៈប្រតិភូវៀតណាមចូលរួមរាល់សកម្មភាពស្នូលដូចជា ធ្វើអធិបតីភាព វេទិការ “យុវវ័យវៀតណាមជាមួយនឹងកិច្ចការផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុ ប្រទេស”និងចូលរួមកម្មវិធីមួយចំនួនទៀត។ មហោស្រពយុវជន និស្សិតពិភពលោកជាសកម្មភាព១ក្នុងចំណោមរាល់ សកម្មភាពសំខាន់ដោយសម្ព័ន្ធយុវជនប្រជាធិបេតេយ្យពិភពលោករៀបចំឡើង៕
Related





