វៀតណាមចូលរួមផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ SAITEX - អាហ្វ្រីកខាងត្បូង ២០១៧
26/06/2017 10:22
(VOVWORLD) -នាថ្ងៃទី២៥មិថុនា ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ ទ្វីបអាហ្វ្រិក SAITEX លើកទី២៤ បានបើកនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រីកខាងត្បូង។

វៀតណាមចូលរួមផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ SAITEX - អាហ្វ្រីកខាងត្បូង ២០១៧ នាថ្ងៃទី២៥មិថុនា ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ ទ្វីបអាហ្វ្រិក SAITEX លើកទី២៤ បានបើកនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រីកខាងត្បូង។ ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ SAITEX លើកទី២៤ បានទាក់ទាញសហគ្រាសចំនួន៦០០មកពីប្រទេសនិងតំបន់ដែនដី៣០។ ចូលរួមផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ SAITEX លើកនេះ សហគ្រាសវៀតណាមបានឧទ្ទេសនាមផលិតផល ទំនិញលេចធ្លោរបស់វៀតណាម ដូចជា៖ កសិផល គ្រឿងប្រើប្រាស់ក្នុងផ្ទះ គ្រឿងឈើ …លៗ។ ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ SAITEX លើកទី២៤នេះ នឹងអូសបន្លាយដល់ថ្ងៃទី២៧មិថុនាឆ្នាំ២០១៧៕
Related





