VOV WorldVOV World
វៀតណាមចូលរួមផ្សារណាត់ធំបំផុតលើពិភពលោកស្ដីអំពីឧស្សាហកម្មម្ហូបអាហារនៅទីក្រុងបារីស
17/10/2016 09:20
(VOV)_​ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០តុលាឆ្នាំ២០១៦​អង្គភាពអាជីវកម្មវៀត​ណាមជិត៣០បានចូលរួមផ្សារណាត់អន្តរជាតិ ឧស្សាហកម្មម្ហូបអាហារ (SIAL) នៅទីក្រុងបារីស (បារាំង)។​អង្គភាពអាជីវកម្មវៀតណាម ចូលរួមផ្សារណាត់​ក្នុងមុខទំនិញចំនួន៦ ដែលវៀតណាមមានឧត្តម
វៀតណាមចូលរួមផ្សារណាត់ធំបំផុតលើពិភពលោកស្ដីអំពីឧស្សាហកម្មម្ហូបអាហារនៅទីក្រុងបារីស (VOV)_​ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០តុលាឆ្នាំ២០១៦​អង្គភាពអាជីវកម្មវៀត​ណាម ជិត៣០បានចូលរួមផ្សារណាត់អន្តរជាតិ ឧស្សាហកម្មម្ហូបអាហារ (SIAL) នៅទីក្រុងបា រីស (បារាំង)។​អង្គភាពអាជីវកម្មវៀតណាម ចូលរួមផ្សារណាត់​ក្នុងមុខទំនិញចំនួន៦  ដែលវៀតណាមមានឧត្តមភាព ដូចជា៖ អង្ករ ម្រេច ដូងនិង បន្លែ​ បានតាំងបង្ហាញ នៅលើបរិវេណជាង២៥០ម៉ែត្រក្រឡា។ ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំនៅបារាំង លោក  Nguyen Ngoc Son បានអោយដឹងថា៖           “ ឆ្នាំមុនៗ វៀតណាមក៏ចូលរួមផ្សារណាត់នេះដែរ ប៉ុន្តែបរិមាណមិនច្រើនដូចឆ្នាំ នេះទេ។ ឆ្ណាំនេះមានអង្គភាពអាជីវកម្មចំនួន៣០ចូលរួម។ ដូច្នេះ ខ្ញុំសង្ឃឹមថា៖​ ផ្សារ ណាត់លើកនេះនឹងបើកចេញយថាទស្សន៍នាំចេញទំនិញទៅបារាំងនិយាយដោយឡែក និងអឺរ៉ុបនិយាយរួម។ ទៅទស្សនាស្តង់ទំនិញផ្សេងៗ ខ្ញុំសប្បាយរីក​រាយ និងមានមោទ នភាពណាស់ ដោយសារមុខទំនិញវៀតណាមបានផ្លាស់ប្តូរថ្មីច្រើន ឆ្លើយតបបានតម្រូវ ការនៅអឺរ៉ុប។ សង្ឃឹមថានាពេលខាងមុខនេះ តំលៃនាំចេញរបស់​វៀតណាមទៅបារាំង នឹងកើនឡើង៥-៦ពាន់លានដុល្លារអាមេរិក ​នាពេលខាងមុខនេះ៕”