VOV WorldVOV World
វៀតណាមចូលរួមសម័យប្រជុំប្រចាំឆ្នាំរបស់ ECOSOC
11/07/2014 11:47
(VOV)_សម័យប្រជុំថ្នាក់រដ្ឋមន្ត្រីជាប្រចាំឆ្នាំ របស់ក្រុមប្រឹក្សារសេដ្ឋកិច្ច-សង្គមកិច្ច អង្គការសហប្រជាជាតិ (ECOSOC) រួមជាមួយវេទិកាជួបសន្ទនាជាន់ខ្ពស់អំពីការអភិវឌ្ឍន៍ចីរភាព ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី​១១ កក្កដា នៅទីក្រុង New York អាមេរិក។ គណប្រតិភូវៀតណាម​ដឹកនាំ​ដោយអនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen The Phuong បានអញ្ជើញចូលរួមសន្និសីទ។
វៀតណាមចូលរួមសម័យប្រជុំប្រចាំឆ្នាំរបស់ ECOSOC
          (VOV)_សម័យប្រជុំថ្នាក់រដ្ឋមន្ត្រីជាប្រចាំឆ្នាំ របស់ក្រុមប្រឹក្សារសេដ្ឋកិច្ច- សង្គមកិច្ចអង្គការសហប្រជាជាតិ (ECOSOC) រួមជាមួយវេទិកាជួបសន្ទនាជាន់ ខ្ពស់អំពីការអភិវឌ្ឍន៍ចីរភាព ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី​១១  កក្កដា នៅទីក្រុង New York អាមេរិក។ គណប្រតិភូវៀតណាម​ដឹកនាំ​ដោយ អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen The Phuong បានអញ្ជើញចូលរួមសន្និសីទ។ ទិដ្ខភាពនៃសម័យសន្ទនា ECOSOC នាខែកុម្ភៈឆ្នាំ២០១៤ (រូបថតៈ TTXVN)           នៅទីនេះ លោក Nguyen The Phuong បានមានបទថ្លែងមតិដ៏សំខាន់  ចែករំលែកបទពិសោធន៍អនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ ( MDGs) របស់វៀតណាម ជូនដំណឹងអំពីការផ្តួចផ្តើមគំនិត​របស់វៀតណាម​ ក្នុងការអភិ វឌ្ឍន៍រូបសណ្ឋានកំណើនបៃតង រួមផ្សុំជាមួយការធានាសុខុមាលភាពសង្គម  ការពារបរិស្ថាន តាមទិសចីរភាព និងកាត់បន្ថយភាពក្រីក្រ។ ​ស្ដីពីដំណើការ កសាងរបៀបវារះអភិវឌ្ឍន៍ ក្រោយពីឆ្នាំ ២០១៥ ប្រធានគណៈប្រតិភូវៀតណាម  បានស្នើ អង្គការសហប្រជាជាតិ ត្រូវយកចិត្តទុកដាក់ដោះស្រាយបណ្ដាការ សាកល្បងរួម ដូចជា៖ ការធានាសន្តិភាព ស្ថិរភាព បង្កើនសមភាពសំរាប់ប្រ ទេសកំពុងអភិវឌ្ឍន៍…លៗ អនុរដ្ឋមន្ត្រី Nguyen The Phuong បានអះអាងជា ថ្មីម្តងទៀតថា៖ វៀតណាមជានិច្ចកាលចូលរួម​យ៉ាង​សកម្ម មានការទទួល ខុសត្រូវចំពោះដំណើការនេះដែរ៕

More