វៀតណាមចូលរួមសន្និសីទមេបញ្ជាការយោធាអាស៊ាន
09/02/2015 10:11
(VOVworld) - ចាប់ពីថ្ងៃទី៨ដល់ទី១១ កុម្ភៈ នៅរដ្ឋធានី Kuala Lumpur របស់ ប្រទេសម៉ាឡេស៊ី បានប្រព្រឹត្តទៅ សន្និសីទក្រៅផ្លូវការរបស់មេបញ្ជាការកម្លាំងយោធា ប្រទេសអាស៊ានលើកទី១២ (ACDFIM-១២)។

ឧត្តមសេនីយ៍ឯក Do Ba Ty (ខាងស្ដាំ) ផ្លាស់ប្ដូរមតិជាមួយអគ្គសេនាធិការកម្លាំងយោធាម៉ាឡេស៊ី នាយឧត្តមសេនីយ៍ Tan Sri Zulkifeli Bin Mohd Zin (រូបថត៖qdnd.vn) (VOVworld) - ចាប់ពីថ្ងៃទី៨ដល់ទី១១ កុម្ភៈ នៅរដ្ឋធានី Kuala Lumpur របស់ប្រទេស ម៉ាឡេស៊ី បានប្រព្រឹត្តទៅសន្និសីទក្រៅផ្លូវការរបស់មេបញ្ជាការកម្លាំងយោធា ប្រទេសអាស៊ានលើកទី១២ (ACDFIM-១២)។គណៈប្រតិភូយោធាជានខ្ពស់របស់ កងទ័ពប្រជាជនវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនា ធិការ បានចូលរួមសន្និសីទនេះ។ការដែលកងទ័ពប្រជាជនវៀតណាមបញ្ជូន គណៈប្រតិភូចូលរួមសន្និសីទនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ វៀតណាមក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាមួយកងទ័ពនៃប្រទេសអាស៊ាន ផ្សេងៗ សំដៅថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅតំបន់ ឆ្ពោះទៅ សហគមន៍សន្តិសុខអាស៊ាន។នេះក៏ជាឱកាសដើម្បីកងទ័ពប្រជាជនវៀតណាម សំដែងការគាំទ្រចំពោះប្រទេសសាម៉ី រួមចំណែកជំរុញខ្លាំងក្លាថែមទៀតទំនាក់ ទំនងទ្វេភាគីរវាងវៀតណាមនិងម៉ាឡេស៊ី៕
Related





