VOV WorldVOV World
វៀតណាមចូលរួមសន្និសីទនិងការតាំងពិពណ៌រសហគ្រាសធុន តូចនិងមធ្យមរបស់អាស៊ាន
27/05/2015 07:03
(VOVworld) – នាថ្ងៃទី ២៦ ឧសភា សន្និសីទនិងការតាំង ពិពណ៌រសហគ្រាសធុន តូចនិងមធ្យមអាស៊ាន (ASSC) ឆ្នាំ ២០១៥ បានបើកនៅទីក្រុង Kuala Lumpur ម៉ាឡេស៊ី ដោយប្រធានបទ “អង្គភាពអាជីវកម្មមួយ-សហគមន៍មួយ”។
វៀតណាមចូលរួមសន្និសីទនិងការតាំងពិពណ៌រសហគ្រាសធុន តូចនិងមធ្យមរបស់អាស៊ាន
វៀតណាមចូលរួមសន្និសីទនិងការតាំងពិពណ៌រក្រុមហ៊ុនតូចនិងមធ្យមរបស់អាស៊ាន (Image: VNA) (VOVworld) – នាថ្ងៃទី ២៦ ឧសភា សន្និសីទនិងការតាំងពិពណ៌រសហគ្រាសធុន តូចនិងមធ្យមអាស៊ាន (ASSC) ឆ្នាំ ២០១៥ បានបើកនៅទីក្រុង Kuala Lumpur ម៉ាឡេស៊ីដោយប្រធានបទ “អង្គភាពអាជីវកម្មមួយ-សហគមន៍មួយ”។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់សហគ្រាធុនតូចនិងមធ្យមនៃ ប្រទេសអាស៊ាននានា ក្នុងនោះ មានអង្គភាពអាជីវកម្មម៉ាឡេស៊ីចំនួន ២ រយ។ មុននោះ វេទិការថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មនៃបណ្ដាប្រទេសអាស៊ាន ត្រូវបានរៀបចំឡើង។ គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួង ឧស្សាហពាណិជ្ជកម្ម លោក Nguyen Cam Tu បានចូលរូមការសន្ទនានៅសន្និសីទ លើកនេះ។ លោក Nguyen Cam Tu បានឲ្យដឹង​ថា៖ ក្នុងរយៈពេលកន្លងទៅ រដ្ឋាភិបាលវៀតណាមយល់ច្បាស់នូវសារៈសំខាន់នៃការអភិវឌ្ឍន៍សហគ្រាស ធុនតូចនិងមធ្យមចំពោះខឿនសេដ្ឋកិច្ច ជាពិសេសក្នុងពេលទីផ្សាររួមអាស៊ាន នឹងត្រូវបានបង្កើតនាចុងឆ្នាំ ២០១៥។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលមានគោល បំណងកសាងគ្រឹះស្ថានគត្តិយុត្តិខ្លាំងក្លាស្តីអំពីការជួយឧបត្ថម្ភសហគ្រាស ធុនតូចនិងមធ្យមតាមរយៈការផ្តើមគំនិតកសាងច្បាប់ជួយឧបត្ថម្ភសហ គ្រាសធុនតូចនិងមធ្យមឆ្នាំ ២០១៦៕