វៀតណាមចូលរួមសន្និសីទប្រឆាំងអំពើពុករលួយរបស់អ.ស.ប
03/11/2015 06:45
(VOVworld) - នាថ្ងៃទី២ វិច្ចិកា នៅទីក្រុង St Peterburg របស់រុស្ស៊ី បានប្រារព្ធ ឡើងសម័យប្រជុំលើកទី៦របស់ សន្និសីទបណ្ដាប្រទេសជាសមាជិកអនុសញ្ញា អ.ស.ប ស្ដីពីការបង្ការប្រឆាំងអំពើពុករលួយ (COSP)។

វៀតណាមចូលរួមសន្និសីទប្រឆាំងអំពើពុករលួយរបស់អ.ស.ប (VOVworld) - នាថ្ងៃទី២ វិច្ចិកា នៅទីក្រុង St Peterburg របស់រុស្ស៊ី បានប្រារព្ធឡើង សម័យប្រជុំលើកទី៦របស់សន្និសីទបណ្ដាប្រទេសជាសមាជិកអនុសញ្ញា អ.ស.បស្ដី ពីការបង្ការប្រឆាំងអំពើពុករលួយ (COSP)។ចូលរួមសន្និសីទលើកនេះ មានតំណាង ជាង១ពាន់នាក់ជាសមាជិករដ្ឋសភា រដ្ឋាភិបាល សង្គមស៊ីវិលនិង មជ្ឈដ្ឋានសារព័ត៌ មាននៃប្រទេសជាសមាជិកជាង១០០ ជាពិសេសគឺថ្នាក់ដឹកនាំ នៃគណៈកម្មាធិការ បង្ការប្រឆាំងអំពើពុករលួយនៃប្រទេសចំនួន៣០។គណៈប្រតិភូវៀតណាមដឹកនាំ ដោយអគ្គអធិការរងរដ្ឋាភិបាលលោកស្រី Lê Thị Thúy បានចូលរួមសន្និសីទលើក នេះ។ ថ្លែងមតិនៅទីនេះ អគ្គអធិការរងរដ្ឋាភិបាលវៀតណាមលោកស្រី Le Thi Thuy បាន លើកច្បាស់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការជំរុញខ្លាំងការងារ បង្ការប្រឆាំងអំពើពុករលួយ។តាមលោកស្រី Le Thi Thuy ថា លទ្ធផលនៃការអនុ វត្តន៍ ជាជំហានដំបូងនូវអនុសញ្ញាអ.ស.បស្ដីពីការបង្ការប្រឆាំងអំពើពុករលួយបាន អះអាងនូវការខំប្រឹងប្រែងដ៏មានសារៈសំខាន់របស់វៀតណាមក្នុងការងារនេះ៕
Related
More




