វៀតណាមចូលរួមសន្និសីទរដ្ឋមន្រ្តីហិរញ្ញវត្ថុ APEC -19
30/08/2012 11:12
Vov- ថ្ងៃទី៣០សីហា នៅម៉ូស្កូវ(សហពន្ធរុស្ស៊ី )បានប្រព្រិត្ត ទៅសន្និសិទថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ APECលើកទី១៩ក្រោម អធិបតីភាពរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុរុស្ស៊ី Anton Siluanov។ នេះជាព្រិត្តិការណ៏សំខាន់បំផុតក្នុងកិច្ចសហប្រតិបត្តិការ របស់បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ APEC

តំណាងចូលរួមសន្និសទរដ្ឋមន្រ្តិហិរញ្ញវត្ថុ APEC -19(Image: Internet) Vov- ថ្ងៃទី៣០សីហា នៅម៉ូស្កូវ(សហពន្ធរុស្ស៊ី )បានប្រព្រិត្តទៅសន្និសិទថ្នាក់រដ្ឋមន្រ្តី ហិរញ្ញវត្ថុ APECលើកទី១៩ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុរុស្ស៊ី Anton Siluanov។នេះជាព្រិត្តិការណ៏សំខាន់បំផុតក្នុងកិច្ចសហប្រតិបត្តិការរបស់បណ្តារដ្ឋមន្រ្តី ហិរញ្ញវត្ថុ APEC សំដៅត្រៀមរៀបចំឲ្យសន្និសិទកំពូល APEC នាដើមខែកញ្ញាឆ្នាំ២០១២ នេះ។សន្និសិទលើកនេះ ផ្តោតទៅលើបញ្ហាសំខាន់ចំនួន២ នោះគឺបញ្ហារឹងមាំសារពើរព័ន្ធ នឹងជំរុញខ្លាំងការអប់រំ នឹងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជន។ អញ្ចើញចូលរួមសន្និសិទលើកនេះគណះប្រតិភូក្រសួងហិរញ្ញវត្ថុវៀតណាមដឹកនាំ ដោយអនុរដ្ឋមន្រ្តីTruong Chi Trung បានសកម្មចូលរួមបណ្តាកិច្ចប្រជុំនឹងសន្និសិទទាក់ ទិននានា។នៅក្នុងបណ្តាកិច្ចប្រជុំវៀតណាមបានចែករំលែកជាមួយបណ្តាតំណាងអំពី បញ្ហាម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមក៏ដូចជាបណ្តាបញ្ហាក្នុងតំបន់ដែលភាគីទាំង២យក ចិត្តទុកដាក់ដូចគ្នាដែរ។ក្នុងស្មារតីសហប្រតិបត្តិការគណះប្រតិភូវៀតណាមបានចូលរួម ពិភាក្សាកសាងសេចក្តីថ្លែងការណ៏រួមរបស់បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ APEC រួមចំណែក ដល់ជោគជ័យរបស់សន្និសិទ។នៅខាងក្រៅសន្និសិទ អនុរដ្ឋមន្រ្តីTruong Chi Trung បាន ជួបធ្វើការជាមួយសមភាគីរុស្ស៊ី Sergei Storchak។ក្នុងឱកាសនេះភាគីទាំង២បានចុះ ហត្ថលេខាលើអនុស្សារណះយោគយល់គ្នាស្តីអំពីការបង្កើនកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងក្រសួងហិរញ្ញវត្ថុនៃប្រទេសទាំង២៕
Related






