VOV WorldVOV World
វៀតណាមចូលរួមសន្និសីទវិទ្យាសាស្ត្រការរស់អាស៊ាន។
19/07/2013 08:47
VOV-សន្និសីទវិទ្យាសាស្ត្រការរស់អាស៊ាន ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង​បាំងកក ថៃ ជាមួយការចូលរួមរបស់ដំណាងបណ្ដាប្រទេសអាស៊ាននិងប្រទេស​ក្រៅដំបន់មួយចំនួនដូចជាជប៉ុនកូរ៉េខាងត្បូងចិននិងអូស្ត្រាលី។
វៀតណាមចូលរួមសន្និសីទវិទ្យាសាស្ត្រការរស់អាស៊ាន។
វៀតណាមចូលរួមសន្និសីទវិទ្យាសាស្ត្រការរស់អាស៊ាន។ (vov.vn)         VOV-សន្និសីទវិទ្យាសាស្ត្រការរស់អាស៊ាន ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង ​បាំងកក ថៃ ជាមួយការចូលរួមរបស់ដំណាងបណ្ដាប្រទេសអាស៊ាននិងប្រទេស​ក្រៅដំបន់មួយចំនួនដូចជាជប៉ុនកូរ៉េខាងត្បូងចិននិងអូស្ត្រាលី។ សន្និសីទរួម​មាន​បណ្ដាសិក្ខាសាលាអន្តរជាតិនិងពិពណ៌ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩កក្កដា សំដៅលើកកំពស់តួនាទីរបស់វិទ្យាសាស្ត្រ​ការ​រស់និងបច្ចេកវិទ្យាជីវវិទ្យា បំរើឲ្យជីវភាពរស់នៅត្រៀមល្អជាងសំរាប់និន្នាការ​ សមាហរណកម្ម​​និងសេរីភាពបនីយកម្មក្នុងអាស៊ាននាឆ្នាំ២០១៥។ ​នៅសន្និសីទ​ លើក​នេះ គណៈប្រតិភូវៀតណាមបានចូលរួមពិពរណ៌អំពីបណ្ដាសមិទ្ធិស្រាវជ្រាវ​ អំពីជីវសាស្ត្រ ឪសថ សុខាភិបាលបំរើឲ្យជីវភាពរស់នៅ ទន្ទឹមនឹងនោះផ្សព្វផ្សាយ​សកម្មភាពទាក់ទិនដល់វិស័យវិទ្យារស់នៅ និងសកម្មភាពមានចរិតលក្ខណៈ​អន្តរជាតិដែលនឹងត្រូវរៀបចំក្នុងរយៈពេលខាងមុខ។ ស្តង់ពិពរណ៌របស់វៀត​ណាមទាក់ទាញបានការយកចិត្តទុកដាក់របស់មជ្ឈដ្ឋានអ្នកស្រាវជ្រាវ អ្នកវិទូនៃ ​បណ្ដាប្រទេស៕