VOV WorldVOV World
វៀតណាមចូលរួមវេទិការយុត្តិធម៌អន្តរជាតិតំបន់អាស៊ី-ប៉ាស៊ីហ្វិក
03/10/2015 08:27
(VOVworld) - នាថ្ងៃទី២ តុលា គណៈប្រតិភូជាន់ខ្ពស់ នៃតុលាការប្រជាជនកំពូល វៀតណាមដឹកនាំដោយ លោក ប្រធានតុលាការ Truong Hoa Binh បានចូលរួម វេទិការយុត្តិធម៌អន្តរជាតិតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើក ទី៨ (APR) ដែលកំពុង ប្រព្រឹត្តទៅនៅទីក្រុង Vladivostok របស់រុស្ស៊ី។
វៀតណាមចូលរួមវេទិការយុត្តិធម៌អន្តរជាតិតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ប្រធានគណៈប្រតិភូនៃប្រទេសនានាចូលរួមវេទិការ (រុបថត៖TTXVN) (VOVworld) - នាថ្ងៃទី២ តុលា គណៈប្រតិភូជាន់ខ្ពស់នៃតុលាការប្រជាជនកំពូល វៀតណាមដឹកនាំដោយលោក ប្រធានតុលាការ Truong Hoa Binh បានចូលរួមវេទិ ការយុត្តិធម៌អន្តរជាតិតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៨ (APR) ដែលកំពុង ប្រព្រឹត្តទៅ នៅទីក្រុង Vladivostok របស់រុស្ស៊ី។ថ្លែងមតិនៅទីនេះ លោក Truong Hoa Binh បាន សង្កត់ធ្ងន់លើអត្ថន័យដ៏សែនសំខាន់នៃវេទិការយុត្តិធម៌អន្តរជាតិ ចំពោះខឿនសេដ្ឋ កិច្ចទាំងឡាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។វេទិការនេះជាស្ពាន តភ្ជាប់ដែលជួយអ្នក ខាងផ្នែកយុត្តិធម៌ជួបប្រាស្រ័យ រៀនសូត្របទពិសោធន៍របស់គ្នាទៅ វិញទៅមក​ ដើម្បីការពារសិទ្ធិប្រជាពលរដ្ឋ ការពារផលប្រយោជន៍នៃតុល្យភាពនិងសន្តិសុខ សេដ្ឋកិច្ច។ APR ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ (លើកលែងតែឆ្នាំ២០១៤) តាំងពីឆ្នាំ ២០០៧មក ដោយតុលាការកំពូលសហព័ន្ធរុស្ស៊ី។នៅឆ្នាំនិមួយៗ វេទិការនេះ ប្រមូលផ្ដុំពិភាគ្សាលើជ្រុងជ្រោយខុសពីគ្នានៃកិច្ចសហប្រតិបតិ្តការយុត្តិធម៌អន្តរ ជាតិ៕