វៀតណាមទទួលបានសមិទ្ធិជាច្រើនលើវិស័យសិទ្ធិមនុស្ស
19/05/2016 08:28
(VOVworld) - នាថ្ងៃទី១៨ ឧសភា អតីតសមាជិកសភា អាមេរិកលោក Eni Faleomavaega និងជាអតីតប្រធាន គណៈកម្មការអាស៊ី-ប៉ាស៊ីហ្វិកនិងបរិស្ថានពិភពលោក ចំណុះគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ ទាបអាមេរិកបានចេញសេចក្ដីថ្លែងការណ៍ដោយអះអាងនូវការគាំទ្រចំពោះវៀតណាម ព្រមទាំងលើកច្បាស់ថា វៀតណាមទទួលបានសមិទ្ធិជាច្រើនលើវិស័យសិទ្ធិមនុស្ស

សមាជិកសភាជាន់ទាបលោក Eni Faleomavaega (ខាងស្ដាំ)ប្រគល់ប័ណ្ណទទួលស្គាល់របស់រដ្ឋសភាអាមេរិកស្ដីអំពីស្ថានភាពសិទ្ថិមនុស្សនៅវៀតណាមសំរាប់ជូនឯកអគ្គរដ្ឋទូត Nguyen Quoc Cuong (VOVworld) - នាថ្ងៃទី១៨ ឧសភា អតីតសមាជិកសភាអាមេរិកលោក Eni Faleoma- vaega និងជាអតីតប្រធានគណៈកម្មការអាស៊ី-ប៉ាស៊ីហ្វិកនិងបរិស្ថាន ពិភពលោក ចំណុះគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ទាបអាមេរិកបានចេញសេចក្ដី ថ្លែងការណ៍ដោយអះអាងនូវការគាំទ្រចំពោះវៀតណាម ព្រមទាំងលើកច្បាស់ថា វៀតណាមទទួលបានសមិទ្ធិជាច្រើនលើវិស័យសិទ្ធិមនុស្ស រួម មានសិទ្ធិសេរីភាព សារព័ត៌មាន សេរីភាពបញ្ចេញមតិ សេរីភាពបង្កើតសមាគម សេរីភាពសាសនានិង សិទ្ធិរបស់អ្នកទោស។លោក Faleomavaega បានសង្កត់ធ្ងន់ថា ប្រទេសដទៃក៏ដូចជា អ.ស.បសុទ្ធតែទទួលស្គាល់នូវការរីកចំរើនរបស់វៀតណាម ហើយវៀតណាមកំពុង ក្លាយទៅជាប្រទេសដឹកនាំគេនៅតំបន់យ៉ាងឆាប់រហ័ស។ដោយហេតុនេះ ផលប្រ យោជន៍របស់អាមេរិកនោះគឺសហការជាមួយ វៀតណាម តែមិនមែនជាប្រឆាំងនឹង វៀតណាមឡើយ។ជាពិសេស ក្នុងកាលៈ ទេសៈដែលភាពតានតឹងកាន់តែកើនឡើង នៅសមុទ្រខាងកើត អាមេរិកត្រូវការ ការគាំទ្ររបស់ប្រទេសនានាក្នុងតំបន់ដើម្បី ធានាសេរីភាពនាវាចរណ៍នៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក។លោក Faleomavaega បាន កោតសរសើរដំណើរទស្សនកិច្ចក្នុង ប៉ុន្មានថ្ងៃខាងមុខនៅវៀតណាមរបស់ប្រធា នាធិបតីលោក Barack Obama ក្នុង នោះគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លង មហាសមុទ្រប៉ាស៊ីហ្វិក (TPP) និង ការដែលអាមេរិកលុបចោលបទហ៊ុំព័ទ្ធអាវុធ ចំពោះវៀតណាម តាមនោះបង្ហាញពី ទំនាក់ទំនងសន្តិសុខការពារជាតិកាន់តែ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃរវាង ប្រទេសទាំងពីរ៕
Related





