VOV WorldVOV World
វៀតណាមធានាបរិយាកាសវិនិយោគល្អបំផុតដើម្បីស្វាគមន៍វិនិយោគិន
28/05/2016 07:45
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅជប៉ុននិងចូលរួមសន្និសីទ កំពូលនៃបណ្តាប្រទេសមានខឿនឧស្សាហកម្មអភិវឌ្ឍន៍ G7
វៀតណាមធានាបរិយាកាសវិនិយោគល្អបំផុតដើម្បីស្វាគមន៍វិនិយោគិន
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅជប៉ុននិងចូលរួមសន្និសីទកំពូល នៃបណ្តាប្រទេសមានខឿនឧស្សាហកម្មអភិវឌ្ឍន៍ G7 បើកទូលាយ នា ព្រឹកថ្ងៃទី២៨ ឧសភា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញ ជួបសន្ទនាជាមួយ អគ្គនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Mitshibishi ជប៉ុន លោក Takenhiko Kakiuchi ។​ នេះជាសម្ព័ន្ធក្រុមដ៏ធំមួយដែលមានការរួមចំណែក សម្រាប់ការអភិវឌ្ឍន៍នៅវៀត ណាម ជួយឧបត្ថម្ភផ្នែកឧស្សាហកម្ម software របស់វៀតណាមតាមរយៈកិច្ចសហប្រ តិបត្តិការជាមួយសម្ព័ន្ធក្រុមហ៊ុន FPT របស់ វៀតណាម។ នៅក្នុងជំនួបនេះ​ លោក Takenhiko Kakiuchi បានអះអាងថា វៀត ណាមជាទីមកដល់គួរឲ្យទាក់ទាញសម្រាប់ Mitsubishi ។ នាបច្ចុប្បន្ន Mitsubishi មានសាខាចំនួន២ដែលកំពុងដំណើរសកម្មភាព នៅវៀតណាម ដោយមានគំរោង ការកំពុងអនុវត្តចំនួន២០គម្រោង។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាកសិដ្ឋាននៅជប៉ុន         ក៏នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ ទៅទស្សនាកសិដ្ឋាន Yokoyama នៅខេត្ត Aichi ។​នេះជារូបសណ្ឋាន ផលិតកសិកម្ម នៅខេត្ត Aichi ដែលផ្គត់ផ្គង់អាហារស្អាតទៅកាន់អតិថិជន។         តាមរបៀបវារៈ ក្នុងពេលរសៀលថ្ងៃដដែល  លោក Nguyen Xuan Phuc បាន អញ្ជើញចាកចេញពីខេត្ត Aichi ឆ្ពោះទៅរដ្ឋធានីតូក្យូ ចាប់ផ្តើមដំណើរទស្សន កិច្ចប្រ ទេសជប៉ុន តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe៕