VOV WorldVOV World
វៀតណាមធ្វើអធិបតីកសាងនិងឧទ្ទេសនាមពង្រាងសេចក្តីសំរេចចិត្ត IAEA
07/11/2013 10:28
Vovworld-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៥និង៦វិច្ឆិកានៅទីស្ដីការអ.ស.បនៅទីក្រុង New York អាមេរិក មហាសន្និបាតអ.ស.បបានប្រជុំសម័យពេញអង្គដើម្បីត្រួត​ពិនិត្យ​លើពង្រាងសេចក្តីសំរេចចិត្តនៃមហាសន្និបាតនីតិកាលទី៦៨ ស្ដីអំពី​របាយការណ៍​របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA។
វៀតណាមធ្វើអធិបតីកសាងនិងឧទ្ទេសនាមពង្រាងសេចក្តីសំរេចចិត្ត IAEA
ប្រធានគណៈប្រតិភូដំណាងអចិន្ត្រៃយ៍វៀតណាមនៅអង្គការសហប្រជាជាតិលោក Le Hoai Trung (vietnamplus)         Vovworld-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៥និង៦វិច្ឆិកានៅទីស្ដីការអ.ស.បនៅ ទីក្រុង New York អាមេរិក មហាសន្និបាតអ.ស.បបានប្រជុំសម័យពេញអង្គដើម្បី ត្រួត​ពិនិត្យ​លើពង្រាងសេចក្តីសំរេចចិត្តនៃមហាសន្និបាតនីតិកាលទី៦៨ ស្ដីអំពី​ របាយការណ៍​របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA។ វៀតណាមជា​ មួយ​តួនាទីជាប្រធានក្រុមប្រឹក្សាទេសភិបាល IAEA អាណាត្តិ២០១៣-២០១៤​បាន​ ធ្វើអធិបតីកសាងនិងឧទ្ទេសនាមពង្រាងសេចក្តីសំរេចចិត្តឆ្នាំនេះអំពីបញ្ហានេះ។​ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូដំណាងអចិន្ត្រៃយ៍​វៀតណាមនៅអង្គការសហប្រជាជាតិលោក Le Hoai Trung បានវាយតំលៃខ្ពស់​លទ្ធផលសកម្មភាពរបស់ IAEA ក្នុងឆ្នាំកន្លងមកលើគ្រប់វិស័យ។ IAEA បានដើរ​តួនាទីស្នូលក្នុងការជួយឧបត្ថម្ភបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះមាន​វៀត​ណាមផងលើកកំពស់លទ្ធភាពស្រាវជ្រាវអភិវឌ្ឍន៍និងប្រើប្រាស់ថាមពល​បច្ចេកវិទ្យានុយគ្លេអ៊ែដើម្បីគោលដៅសន្តិភាពក៏ដូចជាការជំរុញអនុវត្តគោលដៅ​ អភិវឌ្ឍន៍សហ្សវត្ស។         បញ្ចប់សម័យប្រជុំពេញអង្គ មហាសន្និបាតបានឯកភាពអនុម័តលើ​ពង្រាង​សេចក្តីសំរេចចិត្តអំពីរបាយការណ៍សកម្មភាពរបស់​ IAEA ដោយវៀតណាម​ ឧទ្ទេសនាម៕

More