VOV WorldVOV World
វៀតណាមគាំទ្រការសន្ទនាទាក់ទិនដល់សិទ្ធិមនុស្សនៅម៉ីយ៉ាន់ម៉ា អ៊ីរ៉ង់
18/03/2014 08:26
Vovworld-ក្រុមប្រឹក្សាសិទ្ធិមនុស្សនាថ្ងៃទី១៧មិនាបានដំណើរការសម័យ​សន្ទនា​អំពីស្ថានភាពធានានិងជំរុញសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាសាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េនិងអ៊ីរ៉ង់។
វៀតណាមគាំទ្រការសន្ទនាទាក់ទិនដល់សិទ្ធិមនុស្សនៅម៉ីយ៉ាន់ម៉ា អ៊ីរ៉ង់
វៀតណាមគាំទ្រការសន្ទនាទាក់ទិនដល់សិទ្ធិមនុស្សនៅម៉ីយ៉ាន់ម៉ា អ៊ីរ៉ង់និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (baodatviet.vn)         Vovworld-ក្រុមប្រឹក្សាសិទ្ធិមនុស្សនាថ្ងៃទី១៧មិនាបានដំណើរការសម័យ​ សន្ទនា​អំពីស្ថានភាពធានានិងជំរុញសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាសាធារណៈរដ្ឋ​ ប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េនិងអ៊ីរ៉ង់។ ថ្លែងមតិនៅសម័យពិភាគ្សា​អំពី​មីយ៉ាន់ម៉ា ឯកអគ្គរដ្ឋទូត Nguyen Trung Thanh ប្រធានគណៈប្រតិភូវៀតណាម​អម​​ការិយាល័យ អង្គការ​សហប្រជាជាតិ​អង្គការពាណិជ្ជកម្មពិភពលោកនិង​អង្គការ​​អន្តរជាតិផ្សេងៗ នៅ Geneva ស្វីសបានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិ​ចាំបាច់ត្រូវ​បន្ត សហប្រតិបត្តិការជាមួយមីយ៉ាន់ម៉ា​ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យ ភាព​ឯករាជ្យរបស់មីយ៉ាន់ម៉ា។​វៀតណាមត្រៀមខ្លួនជា​ស្រេច​ជួយឧបត្ថម្ភមីយ៉ាន់ ម៉ា​លើកកំពស់គុណភាពជីវភាពរស់នៅនិងជំរុញការការពារ​សិទ្ធិ​របស់ប្រជាជន និង​ត្រៀម​ខ្លួនជាស្រេចចែករំលែកបទពិសោធន៍របស់ខ្លួនអំពី​ការ​កសាងប្រទេស ឡើង​វិញ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងសមាហរណកម្មអន្តរជាតិនិង​ដំបន់។         នាថ្ងៃដ៏ដែល ក្រុមប្រឹក្សាសិទ្ធិមនុស្សបានដំណើរការសម័យពិភាគ្សាអំពី​ ស្ថានភាព​​​អ៊ីរ៉ង់និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។​តាមគំរោង​ ក្រុម​​ប្រឹក្សាសិទ្ធិមនុស្សនឹងបន្តពិភាគ្សានិងចរចារអំពីពង្រាងសេចក្តីសំរេចចិត្ត​ទាក់ទិនដល់ស្ថានភាពធានានិងជំរុញសិទ្ធិមនុស្សនៅប្រទេសមួយចំនួនមុន​ពេលបិទបញ្ចប់នាថ្ងៃទី២៨មិនាឆ្នាំ២០១៤៕