វៀតណាមគោរពនិងគាំទ្រសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
06/11/2015 10:06
Vovworld-ចាប់ពីថ្ងៃទី៣០តុលាដល់ថ្ងៃទី៤វិច្ឆិកានៅទីស្ដីការ អ.ស.បនៅក្រុង New York អាមេរិក គណៈកម្មាធិការ

វៀតណាមគោរពនិងគាំទ្រសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ Vovworld-ចាប់ពីថ្ងៃទី៣០តុលាដល់ថ្ងៃទី៤វិច្ឆិកានៅទីស្ដីការអ.ស.បនៅក្រុង New York អាមេរិក គណៈកម្មាធិការទទួលបន្ទុកបញ្ហានយោបាយពិសេសនិងមិន ធ្វើអាណានិគមមហាសន្និបាតអ.ស.បអាណត្តិទី៧០បានប្រជុំពេញអង្គពិភាគ្សាលើ ប្រធានបទ ពិនិត្យលើគ្រប់វិស័យសកម្មភាពរក្សាសន្តិភាពរបស់អ.ស.ប។ ថ្លែងមតិ នៅសម័យពិភាគ្សានេះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានគណៈប្រតិភូ ដំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប អះអាងថា វៀតណាមគោរពនិងគាំទ្រ សកម្មភាពរក្សាសន្តិភាពនៃអ.ស.បនិងមានការរួមចំណែកសកម្មសំរាប់សកម្មភាពនេះ។ សកម្មភាពរក្សាសន្តិភាពនៃអ.ស.បត្រូវគោរពតាមគោលមាគ៌ាគោលដៅនៃធម្មនុញ្ញ អ.ស.បនិងគោលការណ៍សារវន្តនៃសកម្មភាពនេះគឺអព្យាក្រិតមិនប្រើប្រាស់កំលាំង សព្វាវុធលើកលែងតែករណីការពារខ្លួនឯងសមស្របនិងត្រូវបានភាគីទាក់ទិននានា យល់ព្រម៕
Related





