VOV WorldVOV World
វៀតណាមជានិច្ចកាលជម្រុញនិងធានាសិទ្ធិមនុស្ស
25/03/2014 08:00
(VOVworld)-ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី២៥នៅ Geneva ស្វីស ក្រុមប្រឹក្សា សិទ្ធិមនុស្សអ.ស.ប នាថ្ងៃទី ២៤មិនាបានដំណើការសម័យពិភាក្សាស្តីអំពីការ អនុវត្តន៍ សេចក្តីថ្លែងការ Vienna ១៩៩៣
វៀតណាមជានិច្ចកាលជម្រុញនិងធានាសិទ្ធិមនុស្ស
តំណាងនានាបានជូនពរឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បន្ទាប់ពីរបទថ្លេងមតិនាថ្ងៃទី៣មិនានៅក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប  (រូបថតៈ ố Uyên/TTXVN) (VOVworld)-ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី២៥នៅ Geneva ស្វីស ក្រុមប្រឹក្សា សិទ្ធិមនុស្សអ.ស.ប នាថ្ងៃទី២៤មិនាបានដំណើការសម័យពិភាក្សាស្តីអំពីការ អនុវត្តន៍ សេចក្តីថ្លែងការ Vienna ១៩៩៣ និងកម្មវិធីសកម្មភាពធានានិងជម្រុញ សិទ្ធិមនុស្ស។នៅទីនេះ  តំណាងវៀតណាមអះអាងក្នុងបទថ្លែងមតិរបស់ខ្លួនថា នៅវៀតណាម មនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិស្មើរភាពគ្នានិងរដ្ឋវៀតណាមជា និច្ចកាលខំប្រឹងប្រែង ជម្រុញធានាការទទួលបណ្តាសិទ្ធិមនុស្ស គ្មានការប្រកាន់ ពូជសាសន៍ ប្រភពដើម ជំនឿសាសនានិងភេទឡើយ។ ទាក់ទិនដល់ បញ្ហា ជនស្រាឡញ់ភេទដូចគ្នានិងជនប្តូរភេទ តំណាងវៀតណាមផ្តល់យោបល់ថា ក្រុមជនស្រឡាញ់ភេទដូចគ្នានិងប្តូរភេទនេះ ត្រូវការយកចិត្តទុកដាក់និងចែក រំលែក ដើម្បីបំពេញបំណងប្រាថ្នាសមស្របរបស់ក្រុមនេះ អំពីការចូលរួមសម ភាព​មានការរួមវិភាគទាន និងសម្របខ្លួនជាមួយសហគមន៍។ តំណាងវៀត ណាម បានអំពាវនាវសហគមន៍អន្តរជាតិបន្តការ សន្ទនាបើកចំហរ សកម្មក្នុងការ ប្រឆាំងការរើសអើងចំពោះក្រុមជនស្រឡាញ់ភេទដូចគ្នានិងប្តូរភេទនេះ។         បទថ្លែងមតិរបស់តំណាងវៀតណាមស្ថិតក្នុងក្របខ័ណ្ឌនៃបណ្តាការពិភាក្សា ស្តីអំពីសេចក្តីថ្លែងការនិងកម្មវិធីសកម្មភាព Vienne ស្តីអំពីសិទ្ធិមនុស្សដែលបាន បណ្តាប្រទេសជាសមាជិកអ.ស.បព្រមព្រៀងគ្នាអនុម័តនាឆ្នាំ១៩៩៣៕