វៀតណាមជាសមាជិកមានការទទួលខុសត្រូវក្នុងអង្គការអន្តរជាតិ Francophonie
13/03/2014 10:35
Vovworld-ថ្លែងមតិនៅការជួបសន្ទនានាព្រឹកថ្ងៃទី១៣មិនាជាមួយអគ្គលេខាធិការអង្គការ Francophonie លោក Abdou Diouf ឧបនាយករដ្ឋមន្ត្រីវៀតណាមនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានវាយតំលៃខ្ពស់កិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភរបស់អង្គការអន្តរជាតិ Francophonie

ឧបនាយករដ្ឋមន្ត្រីវៀតណាមនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh ជួបជាមួយអគ្គលេខាធិការអង្គការ Francophonie លោក Abdou Diouf (VOV) Vovworld-ថ្លែងមតិនៅការជួបសន្ទនានាព្រឹកថ្ងៃទី១៣មិនាជាមួយអគ្គលេខា ធិការអង្គការ Francophonie លោក Abdou Diouf ឧបនាយករដ្ឋមន្ត្រីវៀតណាមនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានវាយតំលៃខ្ពស់កិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភរបស់អង្គការអន្តរជាតិ Francophonie ក៏ដូចជារបស់លោក Abdou Diouf សំរាប់វៀតណាមក្នុងរយៈពេលកន្លងទៅ។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអះអាងគោលការណ៍គោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាមគឺចូលរួម យ៉ាងសកម្មម្ចាស់ការក្នុងសហគមន៍អន្តរជាតិដើម្បីបំរើគោលដៅរួមគឺសន្តិភាព សហប្រតិបត្តិការសាមគ្គីភាពនិងមិត្តភាពបង្កើនទំនាក់ទំនងរបស់វៀតណាមជា មួយបណ្ដាប្រទេស។ រីឯលោក Abdou Diouf មានបំណងថា វៀតណាមបន្តចូលរួម រួមចំណែកសកម្មទៅក្នុងសកម្មភាព Francophonie ក្នុងរយៈពេលខាងមុខ រួមចំណែក បើកទូលាយជំរុញសកម្មភាពរបស់ប្លុក៕
Related




