វៀតណាមជំរុញខ្លាំងការធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ
11/03/2015 10:09
(VOV)_សន្និដ្ឋាននៅក្នុងកិច្ចប្រជុំពេញអង្គ គណៈកម្មាធិការបញ្ជាណែនាំជាតិអំពណីការធ្វើសមាហរណកម្មអន្តរជាតិ ឆ្នាំ ២០១៥ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung

វៀតណាមជំរុញខ្លាំងការធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ (VOV)_សន្និដ្ឋាននៅក្នុងកិច្ចប្រជុំពេញអង្គ គណៈកម្មាធិការបញ្ជាណែនាំជាតិអំពីការធ្វើសមាហរណកម្មអន្តរជាតិ ឆ្នាំ ២០១៥ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានស្នើថា៖ ក្នុងសភាពការណ៍សកលភាវូបនីយកម្ម បច្ចេកវិទ្យាព័ត៍មាន ពាណិជ្ជកម្មអេឡិកត្រូនិកអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា វៀតណាមត្រូវម្ចាស់ការដេញអោយ ទាន់និន្នាការទូទៅ ជំរុញខ្លាំងការធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ ។ នាយករដ្ឋមន្ត្រីបានស្នើថា៖ ក្នុងឆ្នាំ ២០១៥ គណៈកម្មាធិការបញ្ជាណែនាំអន្តរស្ថាប័ន ត្រូវសកម្មសុក្រិតការងារត្រៀមរៀបចំប្រភពធនធានមនុស្ស កសាងនិងធានាការអនុ វត្តបណ្ដាយន្តការអោយបានស្អិតរមួត និងឯកភាព រវាងបណ្ដាគណៈកម្មាធិការអន្តរ ស្ថាប័ន …លៗ លោក នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានបញ្ជាណែនាំក្រុមចរ ចារ រដ្ឋាភិបាលស្ដីពីសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ រួមសហការជាមួយស្ថាប័ន ទាក់ទិននានា ជំរុញខ្លាំងដំណើការចរចារបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA គ្រប់ក្រសួងនិងស្ថាប័នត្រូវចូលរួមយ៉ាងគ្រប់គ្រាន់និងជ្រាលជ្រៅជាងទៀតក្នុងយន្ត ការសហប្រតិបត្តិការសេដ្ឋកិច្ចនានាក្នុងអាស៊ាន តាមរយៈសន្និសីទគ្រប់ជាន់ថ្នាក់ ដើម្បី កសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន(AEC) ប្រកបដោយជោគជ័យ នាឆ្នាំ២០១៥នេះ៕
Related
More




