VOV WorldVOV World
វៀតណាមជំរុញខ្លាំងការកែទម្រង់បែបបទរដ្ឋបាលក្នុងវិស័យធនធានធម្មជាតិនិងបរិស្ថាន
26/05/2015 10:34
(VOVworld) - លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានសង្កត់ធ្ងន់ថា កំណែទម្រង់បែបបទ រដ្ឋបាលក្នុង វិស័យដីធ្លី បរិស្ថាន ធនធានធម្មជាតិ និងរ៉ែ គឺសំដៅ បង្កើនការគ្រប់គ្រងរដ្ឋឲ្យល្អជាង មានប្រសិទ្ធភាពខ្ពស់ ជាងតាមទិសបើកចំហ តម្លាភាព
វៀតណាមជំរុញខ្លាំងការកែទម្រង់បែបបទរដ្ឋបាលក្នុងវិស័យធនធានធម្មជាតិនិងបរិស្ថាន
(VOVworld) - នាព្រឹកថ្ងៃទី២៦ ឧសភា នៅខុទ្ធកាល័យរដ្ឋាភិបាល នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Tan Dung ឧបនាយករដ្ឋមន្រ្តីលោក Hoang Trung Hai និង ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានធ្វើអធិបតីជំនួបធ្វើការជាមួយក្រសួង ធនធានធម្មជាតិនិងបរិស្ថាននិងក្រសួង ស្ថាប័នទាក់ទិនមួយចំនួន ស្ដីអំពីការកែ ទម្រង់បែបបទរដ្ឋបាលក្នុងវិស័យធនធានធម្មជាតិនិងបរិស្ថាន។លោកនាយករដ្ឋ មន្រ្តី Nguyen Tan Dung បានសង្កត់ធ្ងន់ថា កំណែទម្រង់បែបបទ រដ្ឋបាលក្នុងវិស័យ ដីធ្លី បរិស្ថាន ធនធានធម្មជាតិ និងរ៉ែ គឺសំដៅបង្កើនការគ្រប់ គ្រងរដ្ឋឲ្យល្អជាងមាន ប្រសិទ្ធភាពខ្ពស់ជាងតាមទិសបើកចំហ តម្លាភាព តាម នោះបង្កលក្ខណៈងាយ ស្រួលបំផុតសំរាប់ប្រជាពលរដ្ឋនិងអង្គភាពអាជីវកម្ម រួម ចំណែកដ៏សំខាន់ក្នុង ការបង្ការប្រឆាំងអំពើពុករលួយនិងកសាងជួរកម្មាភិបាល និយោជិតជំនាញ។ ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖VOV) លោក Nguyen Tan Dung បានសំណូមពរឲ្យក្រសួងធនធានធម្មជាតិនិងបរិស្ថាន សហការ យ៉ាងស្អិតរមួតជាមួយក្រសួង ស្ថាប័នទាក់ទិនានានិងបណ្ដាតំបន់ ប្រមូលផ្ដុំសុក្រិតយន្តការនិង គោលនយោបាយ ព្រមទាំងបង្កើនការត្រួតពិនិត្យ និងឃ្លាំមើលការងារអនុវត្ត ការដោះស្រាយបែបបទ រដ្ឋបាលនៅគ្រប់ជាន់ថ្នាក់ ផងដែរ៕