វៀតណាមជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញនិងធ្វើសមាហរណកម្មអន្តរជាតិ
28/07/2015 10:27
(VOVworld) - នេះជាព័ត៌មានដែលត្រូវបានជូនដំណឹង នៅសន្និសីទបូកសរុបការងារក្នុងរយៈពេលឆមាសទី មួយនិង អនុវត្តភារកិច្ចក្នុងរយៈពេលឆមាសទី២របស់ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម ដែលបានប្រព្រឹត្ត ទៅនាព្រឹកថ្ងៃទី២៨ កក្កដានៅរដ្ឋធានីហាណូយ។

(VOVworld) - វៀតណាមជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ អភិវឌ្ឍន៍អង្គភាពអាជីវកម្មនិងធ្វើសមាហរណកម្មអន្តរជាតិ។នេះជាព័ត៌មានដែល ត្រូវបានជូនដំណឹងនៅសន្និសីទបូកសរុបការងារក្នុងរយៈពេលឆមាសទីមួយនិង អនុវត្តភារកិច្ចក្នុងរយៈពេលឆមាសទី២របស់គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមដែល បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨ កក្កដានៅរដ្ឋធានីហាណូយ។ប្រធានគណៈកម្មាធិ ការសេដ្ឋកិច្ចមជ្ឈឹមលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ចាប់ពីពេល នេះរហូត មកដល់ចុងឆ្នាំ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមនឹងផ្ដោតសំខាន់លើការផ្ដល់មតិ សំរាប់គោលនយោបាយផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍និងលើកកំពស់ប្រសិទ្ធិភាពរបស់អង្គ ភាពអាជីវកម្មគ្រប់ប្រភេទក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋ កិច្ចឡើង វិញ។ព្រមទាំងនឹងលើកកំពស់ប្រសិទ្ធិភាពក្នុងការប្រើប្រាស់ប្រភពទុនជួយឧបត្ថម្ភ អភិវឌ្ឍន៍ (ODA) នាំចេញវិធានការបញ្ចប់ការចរចារស្ដីអំពីកិច្ចព្រមព្រៀងដៃគូ អន្តរប៉ាស៊ីហ្វិក (TPP) និងតម្រង់ទិសសំរាប់ក្រុមហ៊ុន ទីផ្សារវៀតណាមនាពេល ចូលរួម TPP និងសហគមន៍អាស៊ាននាចុងឆ្នាំ២០១៥៕
Related





