វៀតណាមជួយជ្រោមជ្រែងទិវាទេសចរណ៍ពិភពលោក
26/09/2015 08:41
(VOVworld) – នាព្រឹកថ្ងៃទី ២៦ កញ្ញា ពិធីមិទ្ទិញជួយ ជ្រោមជ្រែងទិវាទេសចរណ៍ ពិភពលោកឆ្នាំ ២០១៥ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។

វៀតណាមជួយជ្រោមជ្រែងទិវាទេសចរណ៍ពិភពលោក (Image: VNA) (VOVworld) – នាព្រឹកថ្ងៃទី ២៦ កញ្ញា ពិធីមិទ្ទិញជួយជ្រោមជ្រែងទិវាទេសចរណ៍ ពិភពលោកឆ្នាំ ២០១៥ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍ បានទាក់ទាញការចូលរួមរបស់ភ្ញៀវទសេចរនៅក្នុងនិងក្រៅប្រទេសជាច្រើន កុះករ។ ថ្លែងមតិនៅពិធីមីទ្ទិញ អគ្គនាយកអគ្គនាយដ្ឋានទេសចរណ៍ចំណុះ ក្រសួងវប្បធម៌និងទេសចរណ៍វៀតណាម លោក Nguyen Van Tuan បានលើក ច្បាស់ ថា៖ “អ្នកធ្វើសេវ៉ាកម្មទេសចរណ៍លើសកលលោករៀបចំពិធីរំលើកខួបដ៏មហោ ឡារឹកទិវាទេសចរណ៍ពិភពលោកឆ្នាំ ២០១៥ ហើយអនុវត្តសារបស់អគ្គលេខាធិ ការអង្គការទេសចរណ៍ពិភពលោក “ភ្ញៀវទេសចរទី ១ ពាន់លាន - ឱកាសចំនួន ១ ពាន់លាន” ដើម្បីអះអាងថា៖ ផ្នែកទេចរណ៍គឺជាផ្នែកសេដ្ឋកិច្ចដ៏សែនសំខាន់ ដែលរួមចំណែកសកម្មសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើពិភពលោកផង និងលើប្រទេសនិមួយៗផង។ ផ្នែកទេសចរណ៍វៀតណាមបានបង្ហាញនូវការ ទទួលខុសត្រូវខ្ពស់បំផុតក្នុងការរួមដៃអភិវឌ្ឍន៍ផ្នែកទេសចរណ៍មានការទទួល ខុសត្រូវ ជាមួយបរិស្ថាននិងសង្គមនៅវៀតណាម៕”
Related





