VOV WorldVOV World
វៀតណាមខិតខំសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដល់ឆ្នាំ ២០៣០ ស្តីពីការអប់រំប្រកបដោយគុណភាព
03/12/2025 11:57
(VOVWORLD) - នៅព្រឹកថ្ងៃទី ៣ ខែធ្នូ នៅរដ្ឋសភា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានបង្ហាញរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភានីតិកាលទី ១៤ និងទី ១៥ ដោយមានលទ្ធផលលេចធ្លោជាច្រើន។
វៀតណាមខិតខំសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដល់ឆ្នាំ ២០៣០ ស្តីពីការអប់រំប្រកបដោយគុណភាព
រូបថត៖ quochoi.vn ក្នុងនោះ វិស័យអប់រំគឺជាចំណុចភ្លឺ ដោយរដ្ឋាភិបាលបានដាក់ជូនសេចក្តីសម្រេចចិត្តលេខ ៧១-NQ/TW ស្តីពីរបក់គំហើញក្នុងការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាល។ រដ្ឋាភិបាលក៏បានដាក់ជូនរដ្ឋសភានូវច្បាប់ស្តីពីគ្រូបង្រៀន និងសេចក្តីសម្រេចចិត្តជាបន្តបន្ទាប់ស្តីពី៖ ការលើកលែង និងការឧបត្ថម្ភថ្លៃសិក្សាសម្រាប់កុមារមត្តេយ្យសិក្សា និងសិស្សវិទ្យាល័យ; ធ្វើសកលភាវូបនីយកម្មការអប់រំមត្តេយ្យសិក្សាសម្រាប់កុមារចាប់ពីអាយុ ៣ - ៥ ឆ្នាំ; យន្តការ និងគោលនយោបាយជាក់លាក់និងលេចធ្លោមួយចំនួន ដើម្បីអនុវត្តន៍របក់គំហើញក្នុងការអភិវឌ្ឍការអប់រំនិងបណ្តុះបណ្តាល; កម្មវិធីគោលដៅជាតិស្តីពីការធ្វើទំនើបកម្ម និងការកែលម្អគុណភាពអប់រំ និងបណ្តុះបណ្តាលដំណាក់កាល ២០២៦ - ២០៣៥។ នាពេលខាងមុខ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា៖
TAG
VOV/VOVworld/វៀតណាម/គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព/UN/ការអប់រំ