VOV WorldVOV World
វៀតណាមខំប្រឹងប្រែងទទួលបានគោលដៅបង្កើន GDP ពី ៦,៣% ដល់ ៦,៥%
17/10/2016 10:15
(VOVworld) – នាព្រឹកថ្ងៃទី ១៧ តុលា គណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភាវៀត ណាមបន្តកម្មវិធីសម័យ ប្រជុំលើកទី​៤ ផ្តល់មតិចំពោះបណ្ដារបាយការណ៍នៃ រដ្ឋា ភិបាលស្តីពីលទ្ធផលនៃការអនុវត្តផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋ ឆ្នាំ ២០១៦ ​ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៧។
វៀតណាមខំប្រឹងប្រែងទទួលបានគោលដៅបង្កើន GDP ពី ៦,៣% ដល់ ៦,៥% (VOV) (VOVworld) – នាព្រឹកថ្ងៃទី ១៧ តុលា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀត  ណាមបន្តកម្មវិធីសម័យប្រជុំលើកទី​៤ ផ្តល់មតិចំពោះបណ្ដារបាយការណ៍នៃរដ្ឋា ភិបាលស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការ រដ្ឋ ឆ្នាំ ២០១៦​ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៧។ តាមនោះ មាន គោល ដៅដែលពិបាកនិងសម្រេចបានគឺកំណើន ​GDP  គ្រោងនឹងទទួលបាន ពី ៦,៣% ដល់ ៦,៥% បើប្រៀបនឹងផែនការដាក់ចេញគឺ ៦,៧% ហើយល្បឿន នៃការបង្កើនតំលៃប្រាក់នាំចេញពី ៦% ដល់ ៧% បើប្រៀបនឹងផែនការបាន ដាក់ចេញគឺ ១០%។ ក៏តាមរបាយការណ៍ពោលខាងលើថា៖ ចំណាយថវិការហួស ពីការកំណត់ឆ្នាំ ២០១៦ គឺ ២៥៤ លានលានដុង ស្មើនឹងចំនួនដែលរដ្ឋសភា បានកំណត់។ គណៈកម្មាធិការហិរញ្ញវត្ថុថវិការបានស្នើរឲ្យរដ្ឋាភិបាលត្រួតពិនិត្យ ហើយរាយការណ៍ឲ្យបានគ្រប់គ្រាន់ស្ថានភាពបំណុលសាធារណៈដើម្បីនាំចេញ វិធាន ការណ៍គ្រប់គ្រងនិងតុល្យភាពថវិការរដ្ឋឲ្យមានភាពម្ចាស់ការនិងទាន់ ពេលវេលា។ នាសម័យប្រជុំព្រឹកថ្ងៃនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានរៀបចំការប្រមូលផ្តុំប្រាក់ជំនួយសំរាប់ប្រជាពលរដ្ឋភាគកណ្ដាលវៀតណាម ដែលកំពុងរង ឥទ្ធិពលដោយទឹកជំនន់៕