VOV WorldVOV World
វៀតណាមខំប្រឹងប្រែងធានាសិទ្ធិអភិវឌ្ឍន៍សំរាប់ប្រជាជនទាំងមូល
23/09/2016 10:01
(VOV)_នាថ្ងៃទី២២ កញ្ញា នៅខាងក្រៅកិច្ចប្រជុំ លើកទី៧១ ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ នៅទីក្រុង New York (អាមេរិក) បានប្រព្រឹត្តទៅកិច្ចប្រជុំ​កំពូល ​រំលឹក​ខួបអនុស្សាវរីយ៍លើកទី៣០ទិវាអង្គការសហប្រជាជាតិ អនុម័តលើសេចក្ដីថ្លែងការណ៍ស្ដីអំពីសិទ្ធិអភិវឌ្ឍន៍ ក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាអង្គការសហប្រជាជាតិ​។
វៀតណាមខំប្រឹងប្រែងធានាសិទ្ធិអភិវឌ្ឍន៍សំរាប់ប្រជាជនទាំងមូល
វៀតណាមខំប្រឹងប្រែងធានាសិទ្ធិអភិវឌ្ឍន៍សំរាប់ប្រជាជនទាំងមូល (VOV)_នាថ្ងៃទី២២ កញ្ញា នៅខាងក្រៅកិច្ចប្រជុំ លើកទី៧១ ក្រុមប្រឹក្សា​អង្គការ​ សហប្រជាជាតិ នៅទីក្រុង New York (អាមេរិក) បានប្រព្រឹត្តទៅកិច្ចប្រជុំ​កំពូល ​រំលឹក ​ខួបអនុស្សាវរីយ៍លើកទី៣០ទិវាអង្គការសហប្រជាជាតិ អនុម័តលើសេចក្ដីថ្លែងការណ៍ ស្ដីអំពីសិទ្ធិអភិវឌ្ឍន៍ ក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាអង្គការសហប្រជាជាតិ​។           ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម  លោក Pham Binh Minh បានលើកច្បាស់ថា៖ សិទ្ធិចូលរួមក្នុងដំណើការ​អភិវឌ្ឍន៍​ និង ទទួលបានសមិទ្ធិផលនានាក្នុងដំណើការអភិវឌ្ឍន៍​នេះគឺជាសិទ្ធិ​ជាសារវ័ន្ត​របស់មនុស្ស។  ឧបនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា៖ វៀតណាមបាននិងកំពុងខំប្រឹងប្រែងធានា សិទ្ធិអភិវឌ្ឍន៍សំរាប់ប្រជាជនគ្រប់រូប បញ្ជូលសិទ្ធិ​អភិវឌ្ឍន៍​ក្នុងគ្រប់គោលការណ៍  គោលនយោបាយ។ លោកបានអះអាងថែមទៀតថា៖វៀតណាមសូមសន្យាអនុវត្ត ​យ៉ាងម៉ត់ចត់​ កម្មវិធីរបៀបវារះ ​២០៣០​ ស្ដីអំពីការអភិវឌ្ឍន៍ចីរភាព ត្រៀមខ្លួនជា ស្រេច សហប្រតិបត្តិការជាមួយ​​អង្គ​ការសហប្រជាជាតិ និងប្រទេសនានា ដើម្បីជំរុញ សិទ្ធិអភិវឌ្ឍន៍ របស់ប្រទេសទាំង​ឡាយ និងប្រជាជនគ្រប់រូប៕