វៀតណាមឡាវកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ
28/04/2014 11:40
Vovworld-គណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមដោយឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទើបនឹងបានបញ្ចប់ដំណើរទស្សនកិច្ចនៅឡាវនិងកម្ពុជា។

ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម (vietnamplus.vn) Vovworld-គណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមដោយ ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទើបនឹងបានបញ្ចប់ដំណើរទស្សនកិច្ចនៅឡាវនិងកម្ពុជា។ ក្នុងរយៈពេលបំពេញការងារនៅឡាវនិងកម្ពុជា (ចាប់បីថ្ងៃទី២០ដល់២៧មេសា) គណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមបានមកដាក់កម្រងផ្កានៅស្តូបរំលឹក វិញ្ញាណក្ខ័ន្ឌ “ចំណងសាមគ្គីភាពតស៊ូពិសេសវៀតណាម-ឡាវ” នៅ Champasak ឡាវ និងស្ដូបរំលឹកវិញ្ញាណក្ខ័ន្ឌយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាមនៅទីក្រុង Sihanuc Ville កម្ពុជា ជួបសន្ទនាជាមួយអគ្គសេនាធិការកងទ័ពប្រជាជនឡាវនិងអគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ។ ភាគីនានាបានវាយតំលៃខ្ពស់លទ្ធផលសហប្រតិបត្តិ ការលើវិស័យយោធាការពារជាតិក្នុងឆ្នាំ២០១៣ ឯកភាពទិសដៅវិធានការអនុវត្តខ្លឹមសារផែនការសហប្រតិបត្តិការឆ្នាំ២០១៤រវាងអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមជាមួយអគ្គសេនាធិការកងទ័ពប្រជាជនឡាវនិងអគ្គមេបញ្ជាការនៃកងយោធពលខេម រៈភូមិន្ទ។ ក្នុងនោះយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រយុទ្ធការពារ ខ្លួន កសាងកំលាំងសហប្រតិបត្តិការរវាងយោធភូមិភាគនានាជាដើម៕
Related




