វៀតណាមលើកកំពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ទុន ODA
04/02/2015 09:59
(VOVworld) - តាមរបាយការណ៍របស់ការិយាល័យ គណៈកម្មការជាតិទទួលបន្ទុក ទុនODA(ទុនជួយ ឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ)និងទុនអនុគ្រោះថា ក្នុងឆ្នាំ ២០១៤ ការរំដោះខ្ទង់ទុន ODA និងទុនអនុគ្រោះក្នុងឆ្នាំ ២០១៤របស់វៀតណាមទទួលបាន ៥,៦ពាន់លានដុល្លាអាមេរិក។

(VOVworld) - តាមរបាយការណ៍របស់ការិយាល័យគណៈកម្មការជាតិទទួលបន្ទុក ទុនODA(ទុនជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ)និងទុនអនុគ្រោះថា ក្នុងឆ្នាំ២០១៤ ការរំដោះខ្ទង់ទុន ODA និងទុនអនុគ្រោះក្នុងឆ្នាំ២០១៤របស់វៀតណាមទទួលបាន ៥,៦ពាន់លានដុល្លាអាមេរិក។បណ្ដាអ្នកផ្ដល់ជំនួយដោយទ្រង់ទ្រាយធំ នៅបន្ត រក្សាបានកំរិតរំដោះខ្ទង់ខ្ពស់ដូចជា៖ជប៉ុន ជិត១,៨ពាន់លានដុល្លាអាមេរិក ធនាគារ ពិភពលោក ជិត១,៤ពាន់លានដុល្លាអាមេរិក។គំរោងការណ៍វិនិយោគ មួយចំនួន ដោយទ្រង់ទ្រាយធំៗ ក៏មានការរួមចំណែកក្នុងកំរិតរំដោះខ្ទង់នេះ ដូចជាគំរោង ការណ៍កសាងស្ថានីយ៍ទទួលភ្ញៀវT2-អាកាសយានដ្ឋាន Noi Bai គំរោងការណ៍ ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍នៅតំបន់វាលទំនាបទន្លេ Cuu Long ជាដើម។ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai ថ្លែងមតិនៅកិច្ចប្រជុំរបស់គណៈកម្មការជាតិទទួលបន្ទុកទុនODAនិងទុនអនុគ្រោះ (រូបថត៖VGP) ថ្លែងមតិនៅកិច្ចប្រជុំរបស់គណៈកម្មការជាតិទទួលបន្ទុកទុនODAនិងទុន អនុគ្រោះ នាថ្ងៃទី៣ កុម្ភៈ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Hoang Trung Hai បានចាត់ទុកថា ភារកិច្ចដំបូងបង្អស់ក្នុងឆ្នាំ២០១៥អំពី ការលាតត្រដាង អនុវត្តទុន ODA និងទុនអនុគ្រោះ គឺជាការលើកកំពស់ សមត្ថភាពដើម្បីរំដោះ និងប្រើប្រាស់ប្រភព ទុនប្រកបដោយប្រសិទ្ធភាព។
Related





