វៀតណាមមានគោលបំណងបង្កើនកិច្ចសហប្រតិបតិ្តការយោធាជាមួយប្រទេសអាស៊ាន
11/02/2015 11:10
(VOVworld) - នៅខាងក្រៅក្របខ័ណ្ឌសន្និសីទក្រៅផ្លូវ ការរបស់មេបញ្ជាការកម្លាំង យោធាបណ្ដាប្រទេស អាស៊ានលើកទី១២ (ACDFIM-១២) ដែលបានប្រព្រឹត្ត ទៅ ចាប់ពីថ្ងៃទី៩ដល់ទី១១ កុម្ភៈ នៅម៉ាឡេស៊ី ឧត្តម សេនីយ៍ឯក Do Ba Ty អគ្គសេនា ធិការកងទ័ពប្រជាជនវៀតណាមបានមានជំនួបសន្ទនា ទ្វេភាគីជាមួយប្រធាន គណៈប្រតិភូរបស់ប្រ៊ុយណេ ថៃ ឡាវ និងកម្ពុជា។

(VOVworld) - នៅខាងក្រៅក្របខ័ណ្ឌសន្និសីទក្រៅផ្លូវការរបស់មេបញ្ជាការកម្លាំង យោធាបណ្ដាប្រទេសអាស៊ានលើកទី១២ (ACDFIM-១២) ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៩ដល់ទី១១ កុម្ភៈ នៅម៉ាឡេស៊ី ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនា ធិការកងទ័ពប្រជាជនវៀតណាមបានមានជំនួបសន្ទនាទ្វេភាគីជាមួយប្រធាន គណៈប្រតិភូរបស់ប្រ៊ុយណេ ថៃ ឡាវ និងកម្ពុជា។ ឧត្តមសេនីយ៍ឯក Do Ba Ty (ខាងឆ្វេង)ជួបសន្ទនាជាមួយ មេបញ្ជាការបណ្ដាកម្លាំងប្រដាប់អាវុធប្រ៊ុយណេ (រូបថត៖qdnd.vn) ក្នុងជំនួបជាមួយអគ្គសេនាធិការរងកងទ័ពប្រជាជនឡាវ ឧត្តមសេនីយ៍ឯក Do Ba Ty បានស្នើរឲ្យកម្លាំងការពារព្រំដែននៃប្រទេសទាំង២បង្កើនកិច្ចសហការ ផ្លាស់ប្ដូរព័ត៏មាន យាមល្បាតខ្សែព្រំដែន ទប់ស្កាត់អំពើខុសច្បាប់នានានៅតំបន់ ព្រំដែនសំដៅថែរក្សាខ្សែព្រំដែនវៀតណាម-ឡាវឲ្យបានសន្តិភាពនិងស្ថិរភាព។ ក្នុងជំនួបជាមួយមេបញ្ជាការកងយោធពលខេមរៈភូមិ្ទកម្ពុជា ឧត្តមសេនីយ៍ឯក Do Ba Ty បានអះអាងថថាទំនាក់ទំនងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំង២ដើរ តួនាទីដ៏សំខាន់ក្នុងការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាពនៅតំបន់។នៅជំនួប ជាមួយមេបញ្ជាការបណ្ដាកម្លាំងប្រដាប់អាវុធប្រ៊ុយណេ ឧត្តមសេនីយ៍ឯក Do Ba Ty វាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ប្រ៊ុយណេសំរាប់កងទ័ពវៀត ណាម ក្នុងវិស័យបណ្ដុះបណ្ដាលកម្មាភិបាល។នៅជំនួបជាមួយមេបញ្ជាការ កម្លាំង យោធាថៃ ឧត្តមសេនីយ៍ឯក Do Ba Ty បានស្នើរឲ្យភាគីទាំង២នាពេល ខាងមុខ ត្រូវបង្កើនសកម្មភាបសហប្រតិបតិ្តការយោធា ជាពិសេសគឺកងទ័ព ជើងទឹក៕
Related




