វៀតណាមមានបំណង WHO បន្តជួយឧបត្ថម្ភវៀតណាមលើវិស័យសុខាភិបាល
21/09/2016 09:31
(VOVworld)-នារសៀលថ្ងៃទី២០កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Shin Young-soo នាយកអង្គការសុខភាពពិភពលោក (WHO) (VOVworld)-នារសៀលថ្ងៃទី២០កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Shin Young-soo នាយកអង្គការសុខភាពពិភពលោក (WHO) ទទួលបន្ទុកតំបន់ប៉ាស៊ីហ្វិក ខាងលិច ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើ WHO បង្កើនការជួយឧបត្ថម្ភវិទ្យា សាស្ត្រ ហិរញ្ញវត្ថុក៏ដូចជាប្រមូលផ្តុំរាល់ប្រភពកម្លាំងពលំរបស់ដៃគូអភិវឌ្ឍន៍នានា សម្រាប់វៀតណាម។លោកNguyen Xuan Phuc ឲ្យដឹងថែមទៀតថា រដ្ឋាភិបាលវៀត ណាមកំពុងប្រញាប់ប្រញាល់កសាងផែនការមេសំដៅអនុវត្តនូវគោលដៅអភិវឌ្ឍន៍ និរន្តរភាពរបស់អង្គការសហប្រជាជាតិនិងមានបំណងទទួលបានការជួយឧបត្ថម្ភពី អង្គការអន្តរជាតិនានាជាពិសេសគឺអង្គការសុខភាពពិភពលោក។ រីឯខ្លួនវិញ លោក Shin Young-soo នាយកអង្គការសុខភាពពិភពលោក (WHO) បានអះអាងថា នឹងបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ព្រមទាំង មានបំណងថា រដ្ឋាភិបាលវៀតណាមនឹងផ្តោតការយកចិត្តទុកដាក់ កែលំអរប្រព័ន្ធ សុខា ភិបាល និងលើកកំពស់អត្រាជនវៀតណាមចូលរួមការធានារ៉ាប់រងសុខភាព៕
Related
More




