VOV WorldVOV World
វៀតណាមនាំចេញគោលគំនិតជាច្រើននៅបណ្តាកិច្ចប្រជុំក្រុមការងារ APEC
19/02/2017 09:11
(VOVworld)-នៅទីក្រុង Nha Trang ខេត្ត Khanh Hoa កំពុងប្រព្រឹត្តទៅបណ្តាកិច្ច ប្រជុំនៃក្រុមការងារ APEC នានា ជាកិច្ចចាប់ផ្តើមសម្រាប់សកម្មភាពរបស់សន្និសីទ មន្ត្រីជាន់ខ្ពស់លើកទី១ SOM1
វៀតណាមនាំចេញគោលគំនិតជាច្រើននៅបណ្តាកិច្ចប្រជុំក្រុមការងារ APEC
(VOVworld)-នៅទីក្រុង Nha Trang ខេត្ត Khanh Hoa កំពុងប្រព្រឹត្តទៅបណ្តាកិច្ច  ប្រជុំនៃក្រុមការងារ APEC នានា ជាកិច្ចចាប់ផ្តើមសម្រាប់សកម្មភាពរបស់សន្និ សីទមន្ត្រីជាន់ខ្ពស់លើកទី១ SOM1 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨កុម្ភៈដល់ថ្ងៃ ទី៣មិនា។ នៅក្នុងកិច្ចប្រជុំទាំងអស់នេះ វៀតណាមបានដាក់ចេញគោលគំនិត និងសំណើរជាក់ស្តែងជាច្រើន។  វៀតណាមនាំចេញគោលគំនិតជាច្រើននៅបណ្តាកិច្ចប្រជុំក្រុមការងារ APEC         នៅក្នុងកិច្ចប្រជុំលើកទី១១ នៃក្រុមការងារទទួលបន្ទុកទប់ទល់បន្ទាន់  ជាមួយគ្រោះអាសន្ន របស់ APEC តំណាងវៀតណាមបានអះអាងថា វៀតណាម ចូលរួមពេញលេញនិងមានការទទួល ខុសត្រូវ​ដើម្បីចែករំលែកព័ត៌មាននិងបទ ពិសោធន៍ក្នុងការបង្ការប្រឆាំងគ្រោះធម្ម ជាតិ ព្រមទាំងរៀនសូត្របទពិសោន៍ពី ប្រទេសសមាជិក APEC។ ។     នៅក្រុមការងារស្តីពីការប្រឆាំងអំពីពុករលួយនិងធ្វើឲ្យមានតម្លាភាពដោយ សិក្ខាសាលា ស្តីពីតួនាទីរបស់សហគមន៍សង្គមទៅក្នុងការបង្កាប្រឆាំងអំពើ ពុករលួយនោះ តំណាង វៀតណាម លោក Phan Van Sau អគ្គអធិការរដ្ឋាភិ បាលវៀតណាមបានសង្កត់ ធ្ងន់ថា៖         “លទ្ធផលនៃសិក្ខាសាលានេះនឹងជាចំណុចចាប់ផ្តើមសម្រាប់ក្រុមការងារ ទទួលបន្ទុកបង្កាប្រឆាំងអំពើពុករលួយនិងធានាតម្លាភាពរបស់ APECកសាង ឯកសារមាន ចរិតលក្ខណៈកំណត់ទិសដៅឬសន្យាដើម្បីធានាការចូលរួមនេះ ប្រកបដោយប្រសិទ្ធ ភាពនិងសុវត្ថិភាពសង្គម ក្នុងនោះមានការចូលរួមរបស់អង្គ ភាពអាជីវកម្មទៅក្នុងការ បង្កាប្រឆាំងអំពើពុករលួយនាពេលខាងមុខ”៕