VOV WorldVOV World
វៀតណាមនិង Mauritius បង្កើនការតភ្ជាប់សហប្រតិបតិ្តការលើវិស័យជាច្រើន
11/11/2015 10:15
(VOVworld) - នាថ្ងៃទី១០ វិច្ឆិកា នៅរដ្ឋធានី Port Louis របស់សាធារណៈរដ្ឋ Mauritius ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅ Mozambique និង Mauritius លោក Nguyen Van Trung បានជូនសារតាំងរបស់ប្រធានរដ្ឋ វៀតណាមលោក Truong Tan Sang ដល់ប្រធានាធិបតី Mauritius លោកស្រី Ameenah Gurib-Fakim។
វៀតណាមនិង Mauritius បង្កើនការតភ្ជាប់សហប្រតិបតិ្តការលើវិស័យជាច្រើន
(VOVworld) - នាថ្ងៃទី១០ វិច្ឆិកា នៅរដ្ឋធានី Port Louis របស់សាធារណៈរដ្ឋ Mauritius  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Mozambique និង Mauritius លោក Nguyen Van Trung បានជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ដល់ ប្រធានាធិបតី Mauritius លោកស្រី Ameenah Gurib-Fakim។ នៅទីនេះ ឯកអគ្គរដ្ឋទូត  Nguyen Van Trung បានអះអាងថា រដ្ឋាភិបាលនិង ប្រជាជនវៀតណាមគោរពនិង មានគោលបំណងបង្កើនទំនាក់ទំនងសហប្រតិបតិ្តការជាមួយ Mauritius លើវិស័យ មានសក្ដានុភាពដូចជា វិនិយោគ ហិរញ្ញវត្ថុ ធនាគារ សេវាកម្មអាកាសចរណ៍និង ទេសចរណ៍។ រីឯប្រធានាធិបតីលោកស្រី Ameenah Gurib-Fakim បានឲ្យដឹងថា Mauritius ចាត់ទុក វៀតណាមជារូបសណ្ឋានជោគជ័យមួយក្នុងការងារកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ ដោយនិរន្តរភាពនិងសមាហរណកម្មក្នុងតំបន់។លោកស្រី Gurib-Fakim បានឲ្យដឹង ថែមទៀតថា Mauritius ត្រៀមខ្លួនជាស្រេចធ្វើស្ពានតភ្ជាប់សំរាប់ ទំនិញនិងសេវាកម្ម វៀតណាមជ្រៀតចូលទីផ្សារអាហ្វ្រិក ព្រមទាំងអះអាងថា នឹងជានិច្ចកាលគាំទ្រ វៀតណាមលើវេទិការពហុភាគីនានាផងដែរ៕