VOV WorldVOV World
វៀតណាមនិង ញូវសេឡែនជំរុញកិច្ចសហប្រតិបត្តិការអំពីសុវត្តិភាពម្ហូបអាហារ
28/07/2015 10:09
(VOV)- ប្រការនេះត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ​វៀតណាម លោក Cao Duc Phat និងរដ្ឋមន្ត្រីក្រសួងសុវត្ថិភាពម្ហូបអាហារ​ញូវសេឡែន លោកស្រី Goodhew បានអះអាង​ក្នុងជំនួបសន្ទនា នារសៀលថ្ងៃទី២៧​ កក្កដា ​នៅទីក្រុងហាណូយ។
វៀតណាមនិង ញូវសេឡែនជំរុញកិច្ចសហប្រតិបត្តិការអំពីសុវត្តិភាពម្ហូបអាហារ
វៀតណាមនិង ញូវសេឡែនជំរុញកិច្ចសហប្រតិបត្តិការអំពីសុវត្តិភាពម្ហូបអាហារ (VOV)- ប្រការនេះត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ​វៀត ណាម លោក Cao Duc Phat និងរដ្ឋមន្ត្រីក្រសួងសុវត្ថិភាពម្ហូបអាហារ​ញូវសេឡែន  លោកស្រី Goodhew បានអះអាង​ក្នុងជំនួបសន្ទនា នារសៀលថ្ងៃទី២៧​ កក្កដា ​នៅ ទីក្រុងហាណូយ។ លោក Cao Duc Phat បានអោយដឹងថា៖ ​បញ្ហាធានាសុវត្ថិភាព  អនាម័យម្ហូបអាហារ ក្នុងប្រទេស និងការនាំចេញ ត្រូវបានវៀតណាម យកចិត្តទុក ដាក់ជាច្រើន ហើយចាត់ទុកជាភារកិច្ចស្នូលរបស់ផ្នែកក្នុងឆ្នាំ ២០១៥នេះ និង បណ្ដាឆ្នាំជាបន្ត។ តាមរយៈកម្មវិធីសហប្រតិបត្តិការ វៀត​ណាមនិងញូវសេឡែន  នឹងចែករំលែកក្នុងវិស័យបណ្ដុះបណ្ដាលប្រភពធនធាន​មនុស្ស កសាងយន្តការ  និងអនុវត្តខ្លឹមសារនានាអំពីសន្តិភាពម្ហូបអាហារ ក្នុង​វិស័យកសិកម្ម។ ក្នុងឱកាស នេះដែរ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ច​ព្រមព្រៀងនានាទៀតផង៕