VOV WorldVOV World
វៀតណាមនិងគុយបាព្រមព្រៀងសហប្រតិបត្តិការ
09/04/2014 08:40
(VOV)_នារសៀលថ្ងៃទី ៨ មេសា សម្ព័ន្ធសមាគមន៍បណ្ដាអង្គការ មិត្តភាពវៀតណាមនិងវិទ្យាស្ថានគុយបាមិត្តភាពជាមួយជនជាតិទាំង
វៀតណាមនិងគុយបាព្រមព្រៀងសហប្រតិបត្តិការ
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong នៅគុយបា (TTXVN)         (VOV)_នារសៀលថ្ងៃទី ៨ មេសា សម្ព័ន្ធសមាគមន៍បណ្ដាអង្គការ មិត្តភាព​វៀតណាមនិងវិទ្យាស្ថានគុយបាមិត្តភាពជាមួយជនជាតិទាំង ឡាយ បានចុះហត្ថ លេ​ខាលើឯកសារស្ដីពីការព្រមព្រៀងសហប្រតិបត្តិ ការរវាងស្ថាប័នទាំងពីរ។ តាមនោះ ភាគីទាំងពីរនឹងប្រមូលផ្តុំសហប្រតិ បត្តិការលើបណ្ដាខ្លឹមសារ ដូចជា៖ ជួយជ្រោម​ជ្រែងប្រជាជនគុយបាក្នុងការតស៊ូរប្រឆាំងគោលនយោបាយហ៊ុំព័ទ្ធ​របស់អាមេរិក រៀបចំបណ្ដាទិវា រំលឹកខួបអនុស្សាវរីយ៍ យកចិត្តទុកដាក់​ដល់​បណ្ដាកម្មាភិបាល និស្សិត …។ល។ ថ្លែងមតិនៅទីនេះ លោក Vu Xuan Hong  ប្រធានសម្ព័ន្ធ​សមាគមមិត្តវៀតណាម បានសង្កត់ធ្ងន់ថា៖ ឯកសារនេះ​អះអាង បាន​ការប្តេជ្ញាចិត្តពង្រឹងនិងពង្រីកទំនាក់ទំនងដែលមានស្រាប់រវាងប្រជាជាតិ​ទាំងពីរ វៀតណាមនិងគុយបា៕

More