វៀតណាមនិងឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការព័ត៌មាននិងទូរគមនាគមន៍
21/02/2017 10:23
(VOV)_នាថ្ងៃទី២០កុម្ភះ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Parvathaneni Harish។ដោយជាប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌា អាណត្តិ ២០១៦-២០២១

វៀតណាមនិងឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការព័ត៌មាននិងទូរគមនាគមន៍ (VOV)_នាថ្ងៃទី២០កុម្ភះ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ វៀតណាម លោក Truong Minh Tuan បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Parvathaneni Harish។ដោយជាប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌា អាណត្តិ ២០១៦-២០២១ រដ្ឋមន្ត្រី លោក Truong Minh Tuan បានអះអាងថា៖ រដ្ឋា ភិបាលវៀតណាមគោរពនិងយកចិត្តទុកដាក់ជំរុញអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍ និងចាត់ទុកជាផ្នែកឧស្សាហកម្មមុខព្រួញ ផ្តល់អាទិភាពដើម្បីជួយ ឧបត្ថម្ភអោយផ្នែកសេដ្ឋកិច្ចផ្សេងៗទៀត។ លោករដ្ឋមន្ត្រីក៏បានអោយដឹងថា៖រដ្ឋាភិ បាលឥណ្ឌាទើបនឹងបានប្រកាសលៃទុកទឹកប្រាក់ចំនួនមួយពាន់លានដុល្លារអាមេរិក សំរាប់បណ្ដាប្រទេសអាស៊ាន ជាពិសេសគឺវៀតណាម ឡាវ កម្ពុជា និងមីយ៉ាន់ម៉ាដោយ ផ្តោតទៅលើគំរោងហេដ្ឋារចនាសម្ព័ន្ធ។ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមស្នើ អោយភាគីទាំងពីរត្រូវពិភាក្សាអោយហ្មត់ចត់ថែមទៀតអំពីកម្មវិធីនេះ៕
Related





