វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបតិ្តការទ្វេភាគី
22/05/2015 10:21
(VOVworld) - ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទអនា គតទ្វីបអាស៊ីលើកទី២១ នៅរាជធានីតូក្យូរបស់ជប៉ុន នារសៀលថ្ងៃទី២១ ឧសភា ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vu Van Ninh បានមានជំនួបសន្ទនាជា មួយនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe។

(VOVworld) - ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទអនាគតទ្វីបអាស៊ីលើកទី២១នៅ រាជធានីតូក្យូរបស់ជប៉ុន នារសៀលថ្ងៃទី២១ ឧសភា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Van Ninh បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe។នៅទីនេះ លោក Vu Van Ninh បានសំដែងគោលបំណងថា ប្រទេសទាំង២បន្ត សហការយ៉ាងស្អិតរមួតក្នុងការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់នានាលើវិស័យសេដ្ឋ កិច្ច ហើយស្នើរឲ្យរដ្ឋាភិបាលជប៉ុនបន្តផ្ដល់ប្រភពទុន ជួយឧបត្ថម្ភការអភិវឌ្ឍន៍ (ODA) សំរាប់វៀតណាម និងលើកទឹកចិត្តក្រុមហ៊ុន ជប៉ុនបង្កើនការវិនិយោគ ផ្ទេរ ប្រគល់បច្ចេកវិទ្យាចូលមកវៀតណាម ក្នុងនោះមានវិស័យ កសិកម្មផង។លោក នាយករដ្ឋមន្រ្តី Shinzo Abe បានអះអាងថា ជប៉ុនជានិច្ចកាល គោរពទំនាក់ទំនងជា មួយវៀតណាមហើយនឹងបន្តសហប្រតិបត្តិការយ៉ាងសកម្ម និងជួយឧបត្ថម្ភការ អភិវឌ្ឍន៍របស់វៀតណាម។ស្ដីពីស្ថានភាពនៅសមុទ្រខាងកើត លោក Shinzo Abe បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការគោរពច្បាប់អន្តរជាតិ និងបានថ្លែងថា សហគមន៍អន្តរជាតិត្រូវសហប្រតិបតិ្តការយ៉ាងស្អិតរមួតដើម្បីធានាប្រការនោះ។ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe មុននោះ នារសៀលថ្ងៃដដែល លោកឧបនាយករដ្ឋមន្រ្តី Vu Van Ninh បានទទួល ជួបសន្ទនាជាមួយលោក Hayashi ប្រធានគណៈកម្មាធិការប្រតិបតិ្តសភាជាន់ទាប -សម្ព័ន្ធភាពសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន និងលោក Hiroshi Sakuma អនុប្រធានប្រតិបតិ្តនៃសម្ព័ន្ធក្រុមហ៊ុន Mitsubishi ផងដែរ។ ក៏នាថ្ងៃទី២១ ឧសភា លោក Tat Thanh Cang អនុប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានមានជំនួបធ្វើការជាមួយក្រុមការ ងារនៃនាយកដ្ឋានសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្មនៅតំបន់ Kansai របស់ ជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម៕
Related





