VOV WorldVOV World
វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការអប់រំបណ្ដុះបណ្ដាល
28/09/2015 09:58
Vovworld-នាព្រឹកថ្ងៃទី២៨កញ្ញានៅក្រុង Da Nang បាន ប្រព្រឹត្តទៅសន្និសីទ​នាយកមហាវិទ្យាល័យវៀតណាម- ជប៉ុន
វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការអប់រំបណ្ដុះបណ្ដាល
វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការអប់រំបណ្ដុះបណ្ដាល (VNU)         Vovworld-នាព្រឹកថ្ងៃទី២៨កញ្ញានៅក្រុង Da Nang បានប្រព្រឹត្តទៅសន្និសីទ​នាយកមហាវិទ្យាល័យវៀតណាម-ជប៉ុនលើកទី៣ដោយមានការចូលរួមរបស់​ ដំណាងថ្នាក់ដឹកនាំ២០០នាក់មកពីមហាវិទ្យាល័យវៀតណានិងជប៉ុនចំនួន៧០។ សន្និសីទនេះជាឱកាសដើម្បីនាយកនិងកម្មាភិបាលគ្រប់គ្រងមហាវិទ្យាល័យ​នានា និងក្រសួងអប់រំនិងបណ្ដុះបណ្ដាលនៃប្រទេសទាំងពីរផ្លាស់ប្តូរចែករំលែក​បទ ពិសោធន៍អំពីអប់រំមហាវិទ្យាល័យគ្រប់គ្រងមហាវិទ្យាល័យ។​ អនុរដ្ឋមន្ត្រី​ក្រសួង​ អប់រំនិងបណ្ដុះបណ្ដាលលោក Bui Van Ga បានឲ្យដឹងថា៖         “ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការនៅថ្នាក់រដ្ឋាភិបាល មហាវិទ្យាល័យជប៉ុន​និង​ វៀតណាមជាច្រើនកំពុងខំប្រឹងប្រែងផ្លាស់ប្តូរសហប្រតិបត្តិការ។ យើងខ្ញុំវាយ​តំលៃ ​ខ្ពស់លទ្ធផលសហប្រតិបត្តិការរួមអំពីបណ្ដុះបណ្ដាលនិងស្រាវជ្រាវរវាង​បណ្ដា មហាវិទ្យាល័យជប៉ុននិងវៀតណាម។ ខ្ញុំជឿជាក់ថាតាមរយៈសន្និសីទលើក​នេះ គំរោងការសហប្រតិបត្តិការជាច្រើននឹងបានបង្កើត៕”