វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី
23/02/2017 11:18
(VOVworld) – នាថ្ងៃទី ២៣ កុម្ភៈ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាមលោក Nguyen Chi Dung និង រដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា លោក ឆាយ ថនបាន សហការធ្វើជាអធិបតីសម័យប្រជុំលើកទី ៨ នៅរាជធានី ភ្នំពេញ កម្ពុជា។

វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី (VNA) (VOVworld) – នាថ្ងៃទី ២៣ កុម្ភៈ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung និងរដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា លោក ឆាយ ថនបាន សហការធ្វើជាអធិបតីសម័យប្រជុំលើកទី ៨ នៅរាជធានី ភ្នំពេញ កម្ពុជា។ ក្នុង សម័យប្រជុំលើកនេះ ភាគីទាំងពីរបានឯកភាពវាយតំលៃបណ្ដាកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលត្រូវបានសហការអនុវត្តសកម្មហើយ ទទួល បានលទ្ធផលសំខាន់ ដូចជា៖ កិច្ចសហការដោះស្រាយការលំបាកសាក ល្បងក្នុង ការងារខ័ណ្ឌសីមានិងបោះបង្គោលលើដីគោក នាឆ្នាំ ២០១៦ តំលៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគីទទួលបាន ២ ពាន់ ៨០០ លានដុល្លាអាមេរិក ភ្ញៀវទេចរនៃ ប្រទេសទាំង ពីរកើនឡើង ១ លាននាក់។ ស្តីពីទិសដៅសហប្រតិត្តិការនាឆ្នាំ ២០១៧ មន្ត្រីជាន់ ខ្ពស់ពីររូបនេះបានឯកភាពថា៖ វៀតណាមនឹងបន្តជួយឧបត្ថម្ភ កម្ពុជាក្នុងការ ងារបណ្តុះបណ្ដាលនិងប្រមូលផ្តុំតួរលេខស្ថិតិដើម្បីគិត GDP នៅខេត្តមួយចំនួន របស់កម្ពុជា។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានឯកភាពជំរុញ ខ្លាំងនូវការរៀប រៀងក្របខ័ណ្ឌកិច្ចព្រមព្រៀងរួមស្តីអំពីការតភ្ជាប់ខឿនសេដ្ឋកិច្ចវៀតណាមនិង កម្ពុជាដើម្បីដាក់ជូនឡើងរដ្ឋាភិបាលនៃប្រទេសទាំងពីរអនុម័តហើយឯកភាព គិតតាំពីឆ្នាំ ២០១៧ តទៅ សម័យប្រជុំថ្នាក់អនុរដ្ឋមន្ត្រីនិងរដ្ឋលេខាធិការនឹង ត្រូវបានរៀបចំប្តូរវេនជារៀលរាល់ឆ្នាំសំដៅបង្កើនទំនាក់ទំនងសហប្រតិបត្តិការ ថែមទៀត៕
Related





