VOV WorldVOV World
វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
18/03/2017 09:00
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយឧត្តមសេនីយ៍ ប៉ុលសារឿន អគ្គ មេបញ្ជាការកងយោធពលខេមរភូមិន្ទ គណៈប្រតិភូយោធាកងទ័ពប្រជាជនវៀត ណាម
វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយឧត្តមសេនីយ៍ ប៉ុលសារឿន អគ្គ មេបញ្ជាការកងយោធពលខេមរភូមិន្ទ គណៈប្រតិភូយោធាកងទ័ពប្រជាជនវៀត  ណាមដឹកនាំដោយឧត្តមសេនីយ៍ទោ  Phan Van Giang អគ្គសេនាធិការនិងជារដ្ឋ មន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ  ជាផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី២០មិនា។ ពិធី​កាត់ខ្សែបូរណ៍បើកឲ្យដំណើរ ការអគារការិយាល័យអគ្គបញ្ជាការដ្ឋានកងយោធពលខែមរភូមិន្ទ (រូបថតៈ TTXVN)         នាព្រឹកថ្ងៃទី១៨មិនា នៅរាជធានីភ្នំពេញ ឧត្តមសេនីយ៍ទោ លោក Phan Van Giang បានអញ្ជើញជួបចរចារជាមួយនាយឧត្តមសេនីយ៍ ប៉ុលសារឿន។         នៅក្នុងកិច្ចចរចារនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ  ប្រកបដោយប្រសិទ្ធភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាព  ថា នាពេលខាងមុខ នឹងបន្តអនុវត្តពេញលេញតាមខ្លឹមសារនៃកិច្ច សហប្រតិបត្តិការ  ជាន់ខ្ពស់ទ្វេភាគី។ បន្ទាប់មក ភាគីទាំងពីរបានអញ្ជើញកាត់ខ្សែបូរណ៍បើកឲ្យដំណើរ  ការអគារការិយាល័យអគ្គបញ្ជាការដ្ឋានកងយោធពលខែមរភូមិន្ទ ដែលជាសំណង់ ស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបបត្តិការរវាងប្រទេសទាំងពីរ។         មុននោះនាថ្ងៃទី១៧មិនា ឧត្តមសេនីយ៍ទោ លោក Phan Van Giang បានអញ្ជើញ ទៅជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុនសែន និង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ផងដែរ៕

More