VOV WorldVOV World
វៀតណាមនិងកូរ៉េខាងត្បូងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យកែច្នៃស្បៀងអាហារ
02/06/2016 07:31
(VOVworld) - អង្គភាពអាជីវកម្មកូរ៉េខាងត្បូងអាចឆ្លៀត យកប្រភពវត្ថុធាតុដើមដ៏សម្បូរបែបនៅវៀតណាម ផ្សាភ្ជាប់ជាមួយបច្ចេកទេសរបស់ខ្លួនដើម្បីវិនិយោគ ផលិតកម្មស្បៀងអាហារ ផ្គត់ផ្គង់សំរាប់ទីផ្សារវៀត ណាមនិងទីផ្សារផ្សេងៗទៀតដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ជាមួយវៀតណាម៕
វៀតណាមនិងកូរ៉េខាងត្បូងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យកែច្នៃស្បៀងអាហារ
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់សហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូង (រូបថត៖TTXVN) (VOVworld) – “បរិយាកាសវិនិយោគនិងអាជីវកម្មលើវិស័យកែច្នៃស្បៀងអាហារនិង ភេសជ្ជៈនៅវៀតណាម” ជាប្រធានបទនៃសិក្ខាសាលាដោយក្រសួងផែនការណ៍និង វិនិយោគ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមសហការជាមួយមជ្ឈមណ្ឌល អាស៊ាន-កូរ៉េខាងត្បូង រៀបចំឡើងនៅរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង នាថ្ងៃទី១ មិថុនា។នៅសិក្ខាសាលានេះ ថ្នាក់ដឹកនាំនៃខេត្ត Vinh Long និងខេត្ត An Giang ភាគ ខាងត្បូងវៀតណាមបានឧទ្ទេសនាមអំពីបរិយាកាស គោលនយោបាយអនុគ្រោះ ការវិនិយោគនិងឧត្តមភាពអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មស្បៀង អាហារនៅវៀតណាម  ក៏ដូចជាអំពាវនាវឲ្យមានការវិនិយោគទុនក្នុងគំរោងការណ៍ជាក់ ស្ដែងនៅតំបន់ របស់ខ្លួន។តាមលោក Ta Hoang Linh អនុប្រធាននាយកដ្ឋាន ពន្លឿនពាណិជ្ជកម្ម ក្រសួងឧស្សាហពាណិជ្ជកម្មថា អង្គភាពអាជីវកម្មកូរ៉េខាង ត្បូងអាចឆ្លៀតយក ប្រភពវត្ថុធាតុដើមដ៏សម្បូរបែបនៅវៀតណាម ផ្សាភ្ជាប់ជាមួយ បច្ចេកទេសរបស់ ខ្លួនដើម្បីវិនិយោគផលិតកម្មស្បៀងអាហារ ផ្គត់ផ្គង់សំរាប់ទីផ្សារ វៀតណាមនិង ទីផ្សារផ្សេងៗទៀតដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ជាមួយវៀត ណាម៕