វៀតណាមនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារធ្វើ
18/05/2016 10:01
(VOV)_នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងពលកម្មកូរ៉េខាងត្បូង លោក Lee Ki Kweon នារសៀលថ្ងៃទី១៧ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានវាយតំលៃខ្ពស់ការដែល វៀតណាមនិងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើអនុស្សរណះយោគយល់គ្នាស្ដីអំពីការចាត់តាំង និងទទួលពលករវៀតណាម ទៅធ្វើការនៅកូរ៉េខាងត្បូង តាមកម្មវិធីផ្តល់ការងារធ្វើសំរាប់ពលករបរទេស របស់កូរ៉េខាងត្បូង( EPS)។

វៀតណាមនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារធ្វើ (VOV)_នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងពលកម្មកូរ៉េ ខាងត្បូង លោក Lee Ki Kweon នារសៀលថ្ងៃទី១៧ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀត ណាមលោក Vu Duc Dam បានវាយតំលៃខ្ពស់ការដែល វៀតណាមនិងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើអនុស្សរណះយោគយល់គ្នាស្ដីអំពីការចាត់តាំង និងទទួលពលករ វៀតណាម ទៅធ្វើការនៅកូរ៉េខាងត្បូង តាមកម្មវិធីផ្តល់ការងារធ្វើសំរាប់ពលករបរទេស របស់កូរ៉េខាងត្បូង( EPS)។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានចាត់ទុកថា៖ ព្រឹត្តិការណ៍នេះនឹងរួមចំណែកជំរុញទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និង បង្កើនថែមទៀត កិច្ចសហប្រតិបត្តិការក្នុងវិស័យពលកម្ម។ លោក Vu Duc Dam ក៏ បានអះអាងថា៖ រដ្ឋាភិបាលវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ បង្កលក្ខណះ ងាយស្រួលសំរាប់ប្រជាពលរដ្ឋកូរ៉េខាងត្បូង មកវិនិយោគ ធ្វើអាជីវកម្ម សិក្សារៀន សូត្រ និងរស់នៅវៀតណាម៕
Related





