វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យជនជាតិ ជំនឿសាសនា
06/10/2015 08:23
(VOVworld) - ភាគីទាំងពីរក៏បានអះអាងនូវសារៈសំ ខាន់នៃការចែក រំលែកបទពិសោធន៍ក្នុងការងារសា មគ្គីជនជាតិនិងជំនឿសាសនាដោយសារប្រការនេះ នឹងរួមចំណែកក្នុងស្ថិរភាពនិងវឌ្ឍនភាពនៃប្រទេស និមួយៗ។

(VOVworld) - នារសៀលថ្ងៃទី៥ តុលា នៅរដ្ឋធានីវៀងច័ន្ទបានប្រព្រឹត្តទៅជំនួបចរ ចាររវាងគណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិឡាវកសាងប្រទេស ជាតិ ជាមួយគណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមដឹក នាំដោយលោកអនុប្រធានគណៈកម្មាធិការ Le Ba Trinh ដែលកំពុង បំពេញទស្សន កិច្ចការងារនៅឡាវ។នៅទីនេះ ភាគីទាំងពីរបានឯកភាពថា នឹង បន្តបង្កើនទំនាក់ ទំនងសហប្រតិបតិ្តការមិត្តភាពរវាងអង្គការរណសិរ្សនៃប្រទេសទាំងពីរនាពេលខាង មុខ។ភាគីទាំងពីរក៏បានអះអាងនូវសារៈសំខាន់នៃការចែក រំលែកបទពិសោធន៍ក្នុង ការងារសាមគ្គីជនជាតិនិងជំនឿសាសនាដោយសារប្រការនេះនឹងរួមចំណែកក្នុង ស្ថិរភាពនិងវឌ្ឍនភាពនៃប្រទេសនិមួយៗ។ក្នុង រយៈពេលបំពេញទស្សនកិច្ចនៅ ឡាវ គណៈប្រតិភូនៃមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមបានមានជំនួបសន្ទនាជា មួយប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិឡាវកសាងប្រទេស សំណេះ សំណាលជាមួយសមាគមន៍ជនវៀត ណាមនៅឡាវនិងអង្គភាពអាជីវកម្មវៀត ណាមមួយចំនួនដែលកំពុងវិនិយោគនៅឡាវទៀតផង៕
Related





