VOV WorldVOV World
វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខព័ត៌មាន
19/09/2016 10:49
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឡាវចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី ២១កញ្ញានោះ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយដឹកនាំដោយរដ្ឋមន្ត្រីលោក Truong Minh Tuan
វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខព័ត៌មាន (VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឡាវចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី ២១កញ្ញានោះ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយដឹកនាំដោយរដ្ឋមន្ត្រីលោក Truong Minh Tuan បានជួបពិភាគ្សាការងារជាមួយក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ ឡាវ ដឹកនាំដោយរដ្ឋមន្ត្រី លោក Thansamay Kommasith ។​នៅក្នុងជំនួបនាព្រឹក ថ្ងៃទី១៩កញ្ញានៅរដ្ឋធានីវៀងច័ន្ទ  ភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នគ្រប់គ្រងរដ្ឋស្តីពីព័ត៌មាននិងផ្សព្វផ្សាយ ក្នុងនោះផ្តោតសំខាន់លើ សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ​​ ចែករំលែកបទពិសោធន៍និងកសាងគោលនយោ  បាយគ្រប់គ្រង សំដៅលើកកំពស់ការយល់ដឹង មនសិការ រួមចំណែកបង្កើតគ្រឹះ ស្ថាននិងបង្កើនកិច្ចសហប្រតិបត្តិការសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគរបស់ អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរលើវិស័យពោលខាងលើ។        ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើអនុស្សារណសហ  ប្រតិបត្តិការរវាងក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ឡាវផងដែរ៕

More