VOV WorldVOV World
វៀតណាមនិងម៉ិចស៊ីកូផ្លាស់ប្ដូរបទពិសោធន៍អំពីការងារសាសនា
20/06/2014 10:52
(VOVworld) - ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ មិថុនា គណៈប្រតិភូក្រសួងមហាផ្ទៃវៀតណាម ដឹកនាំដោយ អនុរដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មការសាសនា រដ្ឋាភិបាលលោក​ Pham Dung បានទៅបំពេញទស្សនកិច្ច ការងារនៅម៉ិចស៊ីកូ សំដៅផ្លាស់ប្ដូរបទពិសោធន៍អំពី ការងារសាសនា​ និងបង្កើនទំនាក់ទំនងមិត្តភាពសហ ប្រតិបតិ្តការទ្វេភាគីលើ ច្រើនវិស័យ។
វៀតណាមនិងម៉ិចស៊ីកូផ្លាស់ប្ដូរបទពិសោធន៍អំពីការងារសាសនា
ទេសភាពពីមហាពិធីវិសាខបូជាវៀតណាម (VOVworld) - ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ មិថុនា គណៈប្រតិភូក្រសួងមហាផ្ទៃ វៀតណាម ដឹកនាំដោយអនុរដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មការសាសនារដ្ឋាភិបាល លោក​ Pham Dung បានទៅបំពេញទស្សនកិច្ចការងារនៅម៉ិចស៊ីកូ សំដៅផ្លាស់ប្ដូរ បទពិសោធន៍អំពីការងារសាសនា​ និងបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការ ទ្វេភាគីលើច្រើនវិស័យ។នៅបណ្ដាជំនូបធ្វើការជាមួយអគ្គលេខាធិការក្រុមប្រឹក្សាអេវ៉ែក ម៉ិចស៊ីកូលោក Eugenio Lira Rugarcia និងអនុរដ្ឋមន្រ្តីមហាផ្ទៃទទួលបន្ទុកបញ្ហាជនជាតិ ​អន្តោប្រវេសន៍​ និងសាសនាម៉ិស៊ីកូលោកស្រី Mercedes Del Carmen Guillen Vicente លោក Pham Dung បានជូនដំណឹងអំពីស្ថានភាពសាសនានៅវៀតណាម គោល នយោបាយរបស់រដ្ឋវៀតណាមចំពោះបណ្ដាសាសនា​និងលក្ខណៈពិសេសរបស់បណ្ដា សាសនានៅវៀតណាម។ភាគីម៉ិចស៊ីកូបានវាយតំលៃខ្ពស់ចំពោះបណ្ដាវន្ឍនភាពនានា ក្នុងគោលនយោបាយស្ដីពីសាសនារបស់បក្សនិងរដ្ឋវៀតណាម និងចាត់ទុកនោះគឺ បទពិសោធន៍ដ៏ល្អសំរាប់ប្រទេសកាតូលិកនានាដូចជាម៉ិស៊ីកូ។