VOV WorldVOV World
វៀតណាមនិងម៉ូសំប៊ិកបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ
03/07/2015 08:40
Vovworld-គណៈប្រតិភូមន្ត្រីជាន់ខ្ពស់វិទ្យាស្ថានការពារ ជាតិវៀតណាម​ដឹក​នាំ​ដោយឧត្តមសេនីយ៍ឯក Vo Tien Trung
វៀតណាមនិងម៉ូសំប៊ិកបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ
វៀតណាមនិងម៉ូសំប៊ិកបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ (ស្ថានទូតវៀតណាមប្រចាំនៅម៉ូសមប់ិក)         Vovworld-គណៈប្រតិភូមន្ត្រីជាន់ខ្ពស់វិទ្យាស្ថានការពារជាតិវៀតណាម​ដឹក​នាំ ​ដោយឧត្តមសេនីយ៍ឯក Vo Tien Trung នាយកវិទ្យាស្ថានបានទៅបំពេញ​ទស្សនកិច្ច ​នៅសាធារណៈរដ្ឋម៉ូសំប៊ិកចាប់ពីថ្ងៃទី៣០មិថុនាដល់ថ្ងៃទី២កក្កដា។ នេះជាដំណើរ ទស្សនកិច្ចដើមដំបូងរបស់គណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់កងទ័ពវៀតណាមគិត តាំងពីប្រទេសវៀតណាមបើកស្ថានទូតនៅម៉ូសំប៊ិកនាឆ្នាំ២០០៩។ ក្នុងរយៈពេល\ បំពេញទស្សនកិច្ចនៅទីនេះ គណៈប្រតិភូបានធ្វើការជាមួយ​អនុរដ្ឋមន្ត្រី​អចិន្ត្រៃយ៍ ក្រសួងការពារជាតិម៉ូសំប៊ិកលោក Patricio Jose និងថ្នាក់​ដឹក​នាំ​មួយចំនួននៃក្រសួង ការពារជាតិម៉ូសំប៊ិក។         ផ្លាស់ប្តូរជាមួយគណៈប្រតិភូ ថ្នាក់ដឹកនាំជាន់ខ្ពស់កងទ័ព​ម៉ូសំប៊ិកបានលើក​ ច្បាស់ថា ម៉ូសំប៊ិកបានវាយតំលៃខ្ពស់ការជួយឧបត្ថម្ភនិងសហប្រតិបត្តិការដ៏​ថ្លៃថ្លា ​របស់កងទ័ពវៀតណាមក្នុងវិស័យស្រាវជ្រាវយុទ្ធសាស្ត្របណ្ដុះបណ្ដាលកសាង​ កំលាំងជាដើម។         ឧត្តមសេនីយ៍ឯក Vo Tien Trung បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួន​ជា ​ស្រេចចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយកងទ័ពប្រទេសមិត្តភក្តិប្រពៃណី ដែលបានប្រកៀកស្មារជាមួយប្រជាជនវៀតណាមក្នុងការតស៊ូរំដោះជាតិឯកភាព ប្រទេសជាតិមុននេះនិងបុព្វហេតុកសាងនិងការពារមាតុប្រទេសបច្ចុប្បន្ន៕