វៀតណាមនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការអំពីវិទ្យាសាស្ត្របច្ចេកវិទ្យា
27/02/2017 10:30
(VOVworld)-នាថ្ងៃទី២៧កុម្ភៈ នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយរដ្ឋលេខាធិការ ទទួលបន្ទុកកែទម្រង់និងសាមញ្ញបនីយកម្មបែបបទរដ្ឋបាលបារាំង

ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញទទួលជួបជាមួយរដ្ឋលេខាធិការទទួលបន្ទុកកែទម្រង់និងសាមញ្ញបនីយកម្មបែបបទរដ្ឋបាលបារាំង លោក Jean Vincen Place (រូបថតៈVGP/Lê Sơn) (VOVworld)-នាថ្ងៃទី២៧កុម្ភៈ នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយរដ្ឋលេខាធិការ ទទួលបន្ទុកកែទម្រង់និងសាមញ្ញបនីយកម្មបែបបទរដ្ឋបាលបារាំង លោក Jean Vincen Place ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាមនោះ ឧបនា យករដ្ឋមន្ត្រី លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា ទំនាក់ទំនងដៃគូវៀតណាម បារាំងកាន់តៃស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺចាប់តាំងពីឆ្នាំ២០១៣ដែល ប្រទេសទាំងពីរលើកកំពស់ទំនាក់ទំនងឡើងដល់ដៃគូយុទ្ធសាស្ត្រមក។ លោក Truong Hoa Binh បានចាត់ទុកថា នាពេលកន្លងទៅ ទំនាក់ទំនងលើវិស័យព័ត៌មាន និងផ្សព្វផ្សាយរវាងវៀតណាមនិងបារាំងគឺមានការរីកចំរើនគួរឲ្យកត់សម្គាល់។ រីឯខ្លួនវិញ រដ្ឋលេខាធិការ Jean Vincent Place បានឲ្យដឹងថា នាពេលខាងមុខ រដ្ឋាភិបាលបារាំងនឹងបង្កលក្ខណៈងាយស្រួលសំដៅនាំទំនាក់ទំនងសហប្រតិបត្តិការ រវាងវៀតណាមនិងបារាំងលើវិស័យបច្ចេកវិទ្យាព័ត៌មាននិយាយរួមនិងរដ្ឋាភិបាល អេឡិចត្រូនិកនិយាយដោយឡែកកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព៕
Related





